រុស្ស៊ី​ចេញ​ការព្រមាន​នុយក្លេអ៊ែរ​ថ្មី ខណៈ​ឈ្នះ​ការបោះឆ្នោត​ប្រជាមតិ​ក្នុង​ដែនដី​គ្រប់គ្រង​នៅ​អ៊ុយ​ក្រែ​ន

2022/09/28 06:20:42 pm        734

​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​របស់លោក​ប្រធានាធិបតី Vladimir Putin បានចេញ​ការព្រមាន​នុយក្លេអ៊ែរ​ថ្មី​ដ៏​ម៉ឺង​ម៉ាត់​មួយ​ដល់​អ៊ុយ​ក្រែ​ន និង​លោក​ខាងលិច​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​រុស្ស៊ី​បាន​ចាប់ផ្ដើម​បញ្ចេញ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ ស្រប​ពេល​ត្រៀម​ដាក់បញ្ចូល​តំបន់​ទាំង​៤ របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​។​

​ប៉ុន្តែ​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្រាប់​សារ​ព័ត៌មាន Reuters ថា ទីក្រុង Kyiv នឹង​មិន​ចុះ​ញ៉ម​ដោយសារតែ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ ឬ​ការ​បោះ​ឆ្នោត​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​នោះ​ទេ ហើយ​អ៊ុយ​ក្រែ​ន​នឹង​បង្កើន​ផែនការ​ដណ្ដើម​យក​មក​វិញ ​នូវ​ដែនដី​ទាំងអស់​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កម្លាំង​រុស្ស៊ី។ ​ការព្រមាន​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​អង្គារ​ពី​សំណាក់​លោក Dmitry Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី គឺជា​ការព្រមាន​មួយ​ក្នុងចំណោម​ការព្រមាន​ជាច្រើន​ចេញ​ដោយ​លោក Putin និង​មនុស្ស​ជំនិត​របស់លោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។​ ​ជា​លើកដំបូង​ដែល​លោក Medvedev បាន​ព្យាករណ៍​ថា សម្ព័ន្ធ​យោធា​ណា​តូនឹងមិន​លូកដៃ​ចូល​ដោយផ្ទាល់​ទៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ប្រសិន​បើទីក្រុង Moscow វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm