កម្ពស់ទឹកព្រែកកំពតមិនហក់ឡើងទេ ទោះបីទ្វារទឹកទំនប់វារីអគ្គិសនីកំចាយត្រូវបានបើក

2022/09/28 07:25:16 pm        848

កំពត៖ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បាន​សម្រេចបើកទ្វារបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ ហើយការបើកទ្វារទឹកនេះ មិនបានធ្វើឲ្យកម្ពស់ទឹកព្រែកហក់ឡើងនោះទេ​ បើគិតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។ ចំណែកអាកាសធាតុក្នុងក្រុងកំពតមានភាអាប់អួរបន្តិច តែមិនបង្កប៉ះពាល់ដល់ការប្រកបរបររបស់​ប្រជាពលរដ្ឋឡើយ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត លោក សោម វិចិត្រ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនស៊ីណូ​ហាយ​ដ្រូ​ បាន​ឱ្យដឹងថា ​កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកញ្ញា កម្រិតទឹក​ក្នុងអាងស្តុក​នៃទំនប់វារីអគ្គិសនីកំចាយបានឡើងដល់កម្ពស់ ១៤៨,៦៤ម៉ែត្រ ខណៈទឹកហូរចូលមានចំណុះ ១៤៧,៨២ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះហើយក្រុមការងារបច្ចេកទេស បាន​សម្រេចបើកបង្ហូរ​ទឹកចេញ​ដោយលើកបង្ហើបទ្វារទឹក១ ក្នុងកម្រិតកម្ពស់ ១ម៉ែត្រពីបាតទំនប់វារីអគ្គីសនី ។

លោក បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី២៨ ខែកញ្ញា វេលាម៉ោង ១០នាទី នេះ កំពស់ទឹកអាង ១៤៨.៣៤ម៉ែត្រ លំហូរទឹកចូលអាងស្តុក ១៤០.៤៧ម៉ែត្រគូបក្នុងមួយវិនាទី នៅបើកទ្វារទឹកចំនួន១ ដដែល ប៉ុន្តែបន្ថយនៅត្រឹម កម្ពស់កន្លះម៉ែត្រវិញ ។

លោក បន្ថែមថា ការបើកទ្វារទឹកនេះ ធ្វើឡើងនៅក្នុងកម្រិតមួយតិចបំផុត ដើម្បីបង្ការករណី​មាន​ភ្លៀងធ្លាក់ច្រើន ​នៅតំបន់ជួរភ្នំកំចាយ​ ដូចការ​ព្យាករណ៍របស់ក្រសួងធនធានទឹក ​និងឧតុនិយម។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ​តាមការពិនិត្យជាក់ស្តែង ការបើកទ្វារទឹកទំនប់​វារីអគ្គីនីកំចាយ​ មិនបានធ្វើឲ្យកម្ពស់ទឹកព្រែកកំពតហក់ឡើងនោះទេ ​ រីឯកអាកាសធាតុក្រុងកំពត មានសភាពរលឹមហើយរាំងៗ ហើយការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋដំណើរការតាមប្រក្រតី ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៨

ពាក់ព័ន្ធនឹងការទទួលរងឥទ្ធិពលព្យុះទីហ្វុង ​ឈ្មោះ ណូរុ ដែលបានបោកបក់មកលើ​ប្រទេស​វៀតណាម​នេះដែរ រដ្ឋបាលខេត្តកំពតក៏បាន​ ណែនាំដល់អាជ្ញាធរ ​មន្ត្រីជំនាញ​ ពាក់ព័ន្ធ សូមមាន​ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ​ពិសេសប្រជានេសាទ​ ពលរដ្ឋរស់នៅ និង​ប្រកប​របរនៅតាមដងព្រែកកំពត ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm