ប្រទេស​ជាច្រើន​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​របស់​អ៊ុយ​ក្រែ​ន

2022/09/28 07:37:41 pm        587

​អ៊ុយក្រែន៖ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការអះអាង​របស់ខ្លួន​ថា ប្រជាជន​ដ៏​ច្រើន​លើសលប់​បាន​គាំទ្រ​ការចូល​ជាមួយ​រុស្ស៊ី​ នៅក្នុង​ការបោះឆ្នោតប្រជាមតិ​ដែល​រៀបចំ​តាម​ដំណាក់កាល​។

មន្ត្រី​គាំទ្រ​ក្រុង​មូ​ស្គូ​បាន​និយាយថា ​តំបន់​ដែល​បាន​ចូលកាន់​កាប់​ចំនួន៤ ​របស់​អ៊ុយ​ក្រែ​ន​បាន​បោះឆ្នោត​ឲ្យ​ចូលរួម​ជាមួយ​រុស្ស៊ី​។ យោងតាម​មន្ត្រី​បោះឆ្នោត​ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ៩៣% នៃ​សន្លឹកឆ្នោត​ដែល​បាន​បោះ​នៅក្នុង​តំបន់ Zaporizhzhia គាំទ្រ​ការដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ ខណៈ​ ៨៧%​ នៅក្នុង​តំបន់ ​Kherson, ៩៨%​ នៅក្នុង​តំបន់ ​Luhansk និង ៩៩​% នៅ Donetsk​។​ ​ការបោះឆ្នោត​ប្រជាមតិ​បានចាប់ផ្តើម​ចាប់​តាំង​ថ្ងៃទី២៣ ខែកញ្ញា ដោយមាន​មន្ត្រី​ប្រដាប់អាវុធ​ទៅ​ប្រមូល​សន្លឹកឆ្នោត​ពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ​។ សន្លឹកឆ្នោត​បាន​សួរ​ពលរដ្ឋ​ថា ​តើ​ពួកគេ​ចង់ឱ្យ​តំបន់​នេះ​ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​ប្រទេស​រុស្ស៊ី​ដែរ ឬទេ​។ កាលពី​ឆ្នាំ២០១៤ អាជ្ញាធរ​រុស្ស៊ី​បានធ្វើ​ប្រជាមតិ​ស្រដៀង​គ្នា​នេះ​នៅលើ​ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​ ក្រោម​ការឃ្លាំមើល​យ៉ាង​ដិតដល់​របស់​ទាហាន​រុស្ស៊ី​។ ផ្អែកលើ​ការបោះឆ្នោត រុស្ស៊ី​បានដាក់​បញ្ចូល​ឧបសម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ លោក ​Puitin ​បានលើកឡើង​ពី​ការការពារប្រជាជន​រុស្សី​ដែល​រស់នៅក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ នៅក្នុង​សុន្ទរកថា​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃ​អង្គារ​ភ្លាមៗ ​បន្ទាប់ពី​ដឹងថា ​មន្ត្រី​គាំទ្រ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា​ ប្រជាជន​នៅក្នុង​តំបន់ Zaporizhzhia បាន​បោះឆ្នោត​ឱ្យចូល​រួមជាមួយ​ប្រទេស​រុស្ស៊ី​។ លោក Zelenskyy និយាយថា នៅ​ចំពោះមុខ​ក្រសែភ្នែក​របស់​ពិភពលោក​ទាំងមូល ប្រទេស​រុស្ស៊ី​កំពុង​បោះឆ្នោត​ប្រជាមតិ​ដែល​គេ​ហៅថា ​ជា​ការបោក​បញ្ឆោត​នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូលមក​កាន់កាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm