ការបាក់ច្រាំងទន្លេក្នុងខេត្តត្បូងឃ្មុំ បានបង្ខំឱ្យមានការរុះរើផ្ទះសម្បែងចំនួន៥ខ្នង

2022/09/28 08:12:01 pm        669

ត្បូងឃ្មុំ៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលប្រឈមនឹងបាក់ធ្លាក់ចូលទន្លេមេគង្គ ក្នុង​ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ជួយរុះរើផ្លាស់ទៅរក​ទី​សុវត្ថិភាព ព្រោះច្រាំងទន្លេនៅតំបន់នោះ នឹងត្រូវបាក់ស្រុតបន្តទៀត។

លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការបាក់ស្រុតច្រាំង ទន្លេនេះ គឺបានបង្កឡើងដោយសារទឹកហូរបុកខ្លាំង ​និងបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ ។ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលប្រឈមខ្លាំង មានចំនួន៥ខ្នង​ ហើយច្រាំងទន្លេ ដែលបានបាក់ស្រុត​ ចូលទៅក្នុងទឹកទន្លេនោះ ​មានទទឹងប្រវែង ១៥ម៉ែត្រ និងបណ្ដោយ​ប្រវែង៦០ម៉ែត្រ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អាជ្ញាធរ ​និងកងកម្លាំងនគរបាល ​នៃស្នងការដ្ឋាននគរ បាល​ខេត្តត្បូងឃ្មុំ ដែលបានជួយអន្តរាគមន៍រុះរើផ្ទះរបស់ពួកគេ ហើយក៏បានសំណូមពរដល់អាជ្ញាធរពាក់ ព័ន្ធ​ ជួយផ្ដល់ដីធ្លីសម្រាប់សាងសង់លំនៅឋានថ្មី ​និងអន្តរាគមន៍​ ជួយទប់ច្រាំងទន្លេ កុំឲ្យ​បន្តបាក់ស្រុតទៀត។

តាមការឱ្យដឹង រយៈពេល២ថ្ងៃនេះ កម្លាំងនគរបាលស្នងការដ្ឋានខេត្តត្បូងឃ្មុំ ​និងកម្លាំងអធិការដ្ឋាន​ស្រុកត្បូងឃ្មុំ ​សហការជាមួយអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍រុះរើផ្ទះសម្បែងរបស់​ប្រជាពល​រដ្ឋ ​ដែលប្រឈមការបាក់ច្រាំងទន្លេមេគង្គ ​នៅចំណុចភូមិរកាធំ ​ឃុំជីរោទ៍ទី១​ ស្រុកត្បូងឃ្មុំ និង​បានអំពាវនាវ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ៕ អត្ថបទ៖ ថុង សីហា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm