ល្បែងស៊ីសងខុសច្បាប់នៅភ្នំពេញថមថយជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការក្តៅ

2022/09/28 09:03:29 pm        499

ភ្នំពេញ៖ បច្ចុប្បន្ន ល្បែងស៊ីសងខុសច្បាប់នៅរាជធានីភ្នំពេញ មានការថមថយជាងមុន ក្រោយអាជ្ញាធររាជធានីភ្នំពេញចុះបង្រ្កាប។

ការចុះបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ នៅថ្ងៃទី១៧ ខែកញ្ញ នេះ បានចេញ បញ្ជាឱ្យមន្ត្រី​ពាក់ព័ន្ធ​គ្រប់រូបជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ​ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។

ពលរដ្ឋរស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានប្រាប់BTVឲ្យដឹងថា តាមការសង្កេត ឥឡូវនេះ​ ល្បែងស៊ីសងខុសច្បាប់​ នៅក្នុងមូលដ្ឋានរស់នៅ ​មានការថមថយជាងមុន បន្ទាប់ពី​អាជ្ញាធរមូលដ្ឋានចុះបង្ក្រាប។ ពួកគេបានគាំទ្រចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងនេះ ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និងប្រជាពលរដ្ឋ។

កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប​ ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ បង្ក្រាប​ឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រៅពីនេះ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែល​មិន​ទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយមានបទបញ្ជារបស់សម្តេចតេជោរួចមក ​គណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស បាន​បើក​កិច្ចប្រជុំជាបន្ទាន់រៀងៗខ្លួន ដើម្បីដាក់ផែនការចុះបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន។

សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ ជាលទ្ធផល គិតចាប់ពីថ្ងៃទី១៧ ​ដល់ថ្ងៃទី២៣​ ខែកញ្ញា នេះ កម្លាំង​គណៈបញ្ជាការឯកភាព បានបើកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់​ បាន៧៦ករណី ឃាត់ខ្លួន មនុស្សចំនួន១៤៦នាក់។

បទល្មើស មានដូចជា ឆ្នោតវៀតណាម ​ហាងបញ្ចាំង​ខុសច្បាប់​ ល្បែងអនឡាញ ​បៀរ ម៉ាស៊ីនអនឡាញ​ និងឆ្នោតឡូតូខុសច្បាប់ ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm