ពលរដ្ឋស្នើសុំការជួយជួសជុលផ្លូវលំជនបទ៣ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រដែលខូចខាតយ៉ាងដំណំ

2022/09/28 09:09:33 pm        716

តាកែវ៖ ប្រជាពលរដ្ឋជាង ១០០០ គ្រួសារ ដែលរស់នៅក្នុង ភូមិត្រពាំងខ្នា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ កំពុង​រអ៊ូរទាំ​នឹងផ្លូវលំជនបទក្នុងភូមិចំនួន ​៣ខ្សែ ប្រវែងជាង ​២គីឡូម៉ែត្រ ដែល​កំពុងរង​ការខូចខាតយ៉ាងដំណំ ចាប់តាំងពីដើមភូមិរហូតដល់ចុងភូមិ និងបង្កការលំបាកជាខ្លាំង​ដល់​ការធ្វើដំណើរទៅមកប្រចាំថ្ងៃ។

លោក ឌី ខន ប្រធានភូមិត្រពាំងខ្នា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ ​បានប្រាប់ឱ្យដឹងថា ផ្លូវទាំង៣ខ្សែ ក្នុងភូមិរបស់លោក ​គឺបានខូចខាតបែបនេះជាច្រើនឆ្នាំមកហើយ ជាពិសេស​នៅ​រដូវវស្សាតែម្ដងគឺពិតជាពិបាកធ្វើដំណើរណាស់ ប៉ុន្តែមកទល់ពេលនេះ​ពុំឃើញមាន​ទម្លាក់​ថវិកា​ដើម្បីជួសជុលផ្លូវទាំង៣ខ្សែនេះឡើយ។ លោក បានបន្តថា កន្លងមក ក្នុងនាមលោកជាអាជ្ញាធរភូមិ ក៏បានស្នើសុំប្រើប្រាស់ថវិកាមូលនិធិឃុំ​បន្តិចបន្តួច​ដែល​រៃអង្គាស​ពីប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីជួសជុលខ្លះដែរ ​ប៉ុន្តែមិនអាចជួសជុលបានស្អាតទាំងស្រុងនោះទេ។

លោកប្រធានភូមិខាងលើនេះ ​បានបញ្ជាក់ទៀតថា ក្នុងចំណោមផ្លូវទាំង៣ខ្សែ ​មាន១ខ្សែប្រវែងជាង ១,៥ គីឡូម៉ែត្រ ​ដែលអូសកាត់ក្នុងភូមិ ​គឺរងការវាយប្រហារដោយទឹកជំនន់សឹងតែរៀងរាល់ឆ្នាំ។ លោក បន្តថា កាលពីពីរឆ្នាំកន្លងទៅផ្លូវ១ខ្សែនេះត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ជាច្រើនកន្លែង។

បន្ថែមពីលើបញ្ហាផ្លូវ លោក ឌី ខន ប្រធានភូមិត្រពាំងខ្នា ​បានឱ្យដឹងទៀតថា ​កាលពីពេលថ្មីៗ កន្លង​ទៅនេះ ទឹកជំនន់បានធ្វើឱ្យបាក់ស្ពាន ១កន្លែងបន្ថែមទៀត ​ហើយទឹក​បានហូរច្រោះទំបន់ប្រឡាយ​មេក្នុងភូមិ ​ធ្វើឱ្យបាក់ខ្នងទំនប់លិចលុងផ្ទះសំបែង និង​ស្រែស្រូវ​របស់​បងប្អូនប្រជាពលរដ្ឋ​ជា​ច្រើនហិកតា។

នៅចំពោះមុខនេះ​ ទាំងអាជ្ញាធរភូមិ ​និងប្រជាពលរដ្ឋជាង ១០០០គ្រួសារ បានសំណូមពរដល់​រដ្ឋបាល​ស្រុកសំរោង ​និងលោកអភិបាលខេត្តតាកែវ ​មេត្តាចុះពិនិត្យមើលពីបញ្ហាលំបាកជាក់ស្ដែង​របស់ប្រជាពលរដ្ឋតាមមូលដ្ឋានផង។

ជាមួយគ្នានេះ​ ពួកគាត់ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល​ និងសប្បុរសជននានា មេត្តាជួយជួស​ជុល​ផ្លូវទាំង៣ខ្សែនេះ ​ដើម្បីជួយសម្រួលការធ្វើដំណើរឱ្យបានស្រួលជាងមុន និងដើម្បី​លើកកម្ពស់​ជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរជាងមុនផង៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm