បាត់ដំបង៖ តំបន់មួយចំនួន ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ។
លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់ទូរទស្សន៍BTVឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះស្ថានភាពទឹកបាននិងកំពុងស្រកចុះជាបន្តបន្ទាប់ ប្រសិនបើពុំមានភ្លៀងធ្លាក់បន្ថែមទៀតនោះទេ ទឹកនឹងស្រកចុះវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ៕