ឯកឧត្តម គន់ គីម ក្រេីនរំលឹកដល់អាជ្ញាធរខេត្តប្រឈមទឹកជំនន់ត្រៀមជួយប្រជាជន ខណ:ខេត្តបន្ទាយមានជ័យប្រឈមខ្លាំងជាងគេ

2022/09/28 11:22:11 pm        218

បន្ទាយមានជ័យ៖ ក្នុងពេលអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តាខេត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ​អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ មានប្រសាសន៍ថាក្នុងចំណោមខេត្តចំនួន៤ មានតែភូមិសាស្រ្តខេត្តបន្ទាយមានជ័យ​រងផលប៉ះពាល់​ដោយទឹកជំនន់ខ្លាំងជាងគេ ពិសេសគឺស្រុកព្រះនេត្រព្រះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងប្រាប់BTV បន្ទាប់ពីចុះពិនិត្យស្ថានភាព​ទឹកជំនន់ និងចែកអំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងឃុំទឹកជោរ​ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ដោយបញ្ជាក់ថា​ស្ថានភាពទឹកជំនន់ខេត្តកំពង់ធំ បានស្រកចុះបន្តិច និងបន្តហូរទៅបឹងទន្លេសាប។ ឯកឧត្តមទេសរដ្ឋមន្រ្តី​បន្តថាក្នុងចំណោមខេត្ត៤ ​ដូចជា កំពង់ធំ ឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ ឃេីញថា មានតែខេត្តបន្ទាយមានជ័យប៉ុណ្ណោះ​ បានរងផលប៉ះពាល់ខ្លាំង​ជាងគេ ខណតាមរបាយការណ៍ខេត្តបន្ទាយមានជ័យមានក្រុង-ស្រុកចំនួន៥ ដោយមាន​ប្រជាពលរដ្ឋសរុបជាង៧ពាន់​គ្រួសាររងគ្រោះ​ជំនន់ ក្នុងនោះស្រុកព្រះនេត្រព្រះមានចំនួនជាង៤ពាន់គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពជិត៣០០គ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថាទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ​ ដោយសារការហូរស្រុងពីខេត្តឧត្តរមានជ័យ​ដែលភ្លៀងបន្តធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នាតាមជួរភ្នំដងរ៉ែក។ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះ​បន្ថែមពីលើគ្រប់កម្លាំង​ប្រតិបត្តិការរបស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមលក្ខណៈសម្បត្តិឆ្លើយតបបន្ទាន់ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ។

ទន្ទឹមគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវទៅដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមបណ្តារាជធានី ឱ្យត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង ចេញជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានការលិចធ្ងន់ធ្ងរ។

ជាមួយនឹងការអំពាវនាវទៅកាន់អាជ្ញាធរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមការជន់លិច ឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងលើកដាក់ទ្រព្យសម្បត្តិទាំងឡាយនៅទីខ្ពស់បញ្ចៀសការលិចលង់។ បន្ថែមលេីសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់ទាក់ទង​ទៅអាជ្ញាធរជា​បន្ទាន់នៅពេល​ផ្ទះសម្បែងខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀង ជាពិសេសត្រូវប្រយ័ត្នប្រយែងកូនចៅតូចៗមិនឱ្យលេងទឹក អាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក៕ អត្ថបទ ៖ ឧត្ដម

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm