លោក​ បៃ​ដិ​ន ចាប់ផ្ដើម​ផ្តល់​ជំនួយ​ឡើង​វិញ​ដល់​ជន​ប៉ា​ឡេ​ស្ទី​ន និង​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​រដ្ឋ​២

2021/04/27 09:59:58 am        253

​សហរដ្ឋ​អាមេរិក៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ​ចូ បៃ​ដិ​ន បាន​ស្តា​ឡើង​វិញ​ជំនួយ​មនុស្សធម៌ ២៣៥​លាន​ដុល្លារ​ដល់​ជន​ប៉ា​ឡេ​ស្ទី​ន ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ខក​ចិត្ត​ជា​ខ្លាំង ស្រប​ពេល​ដែល​លោក​សន្យា​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ ​២​រដ្ឋ។​

​លោក ​បៃ​ដិ​ន បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្ដើម​ឡើងវិញ​ ការ​ផ្តល់​ជំនួយ​ដល់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ​(UN) សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ដែល​អ្នក​ឡើង​កាន់​តំណែង​មុន​របស់​លោក​បាន​បំផ្លាញ។​ ខណៈ​ពេល​នោះ​ដែរ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ទីក្រុង​វ៉ា​ស៊ី​នតោន​នឹង​ផ្តល់​ជំនួយ​ជា​ថវិកា ១៥០​លាន​ដុល្លារ​ដល់​ទី​ភ្នាក់ងារ UN និង ​៧៥​លាន​ដុល្លារ​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​សម្រាប់​តំបន់​កាន់កាប់​វ៉េ​ស​ប៊ែ​ង និង​ហ្គា​ហ្សា ស្ទ្រី​ប ក៏ដូចជា​ជំនួយ ១០​លាន​ដុល្លារ​សម្រាប់​កិច្ច​ខិតខំ​បង្កើត​សន្តិភាព។​ សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​បាន​និយាយ​ថា នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ព្រះមហាក្សត្រ អាប់​ឌុល​ឡា​ទី​២ របស់​ហ្សកដានី ដែល​ជា​សម្ព័ន្ធ​យូរអង្វែង​របស់​អាមេរិក លោក​ បៃ​ដិ​ន បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ ២​រដ្ឋ​ក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន។​

​ដោយឡែក រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ អាន់​ថូ​នី ប្ល៊ី​ន​ឃិន បាន​និយាយ​ថា ជំនួយ​សហរដ្ឋអាមេរិក​ដល់​ជន​ប៉ា​ឡេ​ស្ទី​ន គឺ​បម្រើ​ឲ្យ​ផលប្រយោជន៍ និង​គុណ​តម្លៃ​សហរដ្ឋ អាមេរិក ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​រដ្ឋ​២។​ លោក​បន្ត​ថា យើងនឹង​ផ្តល់ជំនួយ​សំខាន់​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​ខ្លាំង​បំផុត ពង្រឹង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទ្រទ្រង់​ការយោគយល់ ការ​សម្រប​សម្រួល​សន្តិ​សុខ និង​ស្ថិរភាព​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm