​អាជ្ញាធរភ្នំពេញបន្តចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូ៣ទីតាំងបន្ថែមទៀតដោយដកហូតម៉ូតូបានចំនួន១៤០គ្រឿង

2022/09/29 01:46:25 am        491

ភ្នំពេញ ៖ អាជ្ញាធរភ្នំពេញបន្តចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូ៣ទីតាំងនបន្ថែមទៀតដោយដកហូតម៉ូតូបានចំនួន១៤០គ្រឿង

អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី២៨ ខែកញ្ញានេះ បានបន្តចុះត្រួតពិនិត្យឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ចំនួន៣ទីតាំងបន្ថែមទៀត ដោយប្រតិបត្តិការនេះ បានធ្វើការដកហូតម៉ូតូមិនមានប្រក្រតីភាព បានចំនួន១៤០គ្រឿង ខណៈម្ចាស់ទីតាំងចំនួនពីរកន្លែងបានរត់គេចខ្លួន និងមួយកន្លែងទៀតត្រូវបានអាជ្ញាធរហៅទៅសួរនាំ។

 ប្រតិបត្តិការនេះ បានធ្វើឡើងនៅទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំនិងស្តុកម៉ូតូ ទីតាំងទី១ ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៤៥គ្រឿង ។ ទីតាំងទី២ ហាងបញ្ចាំ យីហោ ហុក រ៉ាស៊ីង ផ្ទះលេខ៣៥B ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៧៣គ្រឿង និងហៅម្ចាស់ទីតាំងទៅធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីតាំងទី៣ឃ្លាំងស្តុកទុកម៉ូតូ ស្ថិតនៅផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដោយដកហូតម៉ូតូបានចំនួន២២គ្រឿង។

 សូមបញ្ជាក់ថា ក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ធ្វើការបង្រ្កាប់បនល្បែងគ្រប់ទម្រង់ នោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការត្រួតពិនិត្យ កន្លែងស្តុក និងបញ្ចាំម៉ូត ជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ អាជ្ញាធរ បានបិទទីតាំងហាងបញ្ចាំចំនួន១៣កន្លែង ដកហូតម៉ូតូបានចំនួន សរុបចំនួន១១១៣ គ្រឿង រថយន្តចំនួន ១៤ គ្រឿង passapp ចំនួន ១២ គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធ បានចំនួន៩នាក់ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ​៖ កុម្ភៈ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        101
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm