តម្រូវការ​សាច់​ជ្រូក​កើនឡើង​ក្នុងឱកាស​ភ្ជុំបិណ្ឌ ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ទទួល​បាន​ចំណូល​ប្រសើរ​ឡើង​

2022/09/29 02:07:22 am        745

ភ្នំពេញ៖ តម្រូវការ​ផ្គត់ផ្គង់​ជ្រូក​រស់ ឬ​ សាច់ជ្រូក​សម្រាប់​បម្រើការ​ហូបចុក នា​រយៈពេល ១៥​ថ្ងៃ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ជាពិសេស​ការ​ផ្គត់ផ្គង់​មាន់ ឬ​សាច់មាន់​នៅ​តាម​ទីផ្សារ បាន​កើន​ឡើង​គួរ​ជាទី​កត់សម្គាល់ ដោយ​ធ្វើ​ឲ្យ​កសិករ​អ្នក​ចិញ្ចឹម​សត្វ​ទទួល​បាន​ប្រាក់ចំណូល​សមរម្យ​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន នៅ​ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ​២០២២ នេះ​ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ចិញ្ចឹមសត្វ​ក្រៅពី​លក្ខណៈ​គ្រួសារ ដោយ​បើក​ចិញ្ចឹម​ជា​កសិដ្ឋាន​ធំៗ​មាន​ចំនួន​ច្រើន ក្នុង​នោះ ​សម្រាប់​ផ្គត់ផ្គង់​ជ្រូក​រស់ ឬ​សាច់​ជ្រូក ក៏​កម្ពុជា​មិន​មាន​ការខ្វះខាត​ទៀតឡើយ ជាក់ស្តែង​ក្រៅពី​រដូវ​បុណ្យទាន​ផ្សេងៗ នៅ​ក្នុង​មួយថ្ងៃៗ កម្ពុ​ជាមាន​តម្រូវការ​នៅ​ទូទាំងប្រទេស សម្រាប់​បម្រើការ​បូ​ប​ចុក មាន​ចំនួន​ប្រមាណ ពី ៨ ពាន់ ទៅ ៩ ពាន់​ក្បាល ។​

​លោក បន្តថា ចំណែក​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ការ​ផ្គត់ផ្គង់​ជ្រូក​រស់ ក៏​ដូច​សាច់ជ្រូក​នៅតាម​ទីផ្សារ មាន​កំណើន​កើនឡើង​គួរ​ជាទី​កត់សម្គាល់ ជាពិសេស​នៅក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​ភ្ជុំបិណ្ឌ តម្រូវការ​ជ្រូក​បាន​ហក់​ឡើង​ខ្ពស់ ជាង ១​ម៉ឺន​ក្បាល ក្នុង​មួយថ្ងៃ ក្នុងនោះ​ទោះបី​ការផ្គត់ផ្គង់​កើនឡើង​យ៉ាងណា កម្ពុជា​មិនមាន​ជួប​បញ្ហា​កង្វះ​សាច់ជ្រូក​តាម​ទីផ្សារ​នេះឡើយ ។

​តាមរយៈ​ការលក់ដូរ​ក្នុង​រយៈពេល ១៥​ថ្ងៃ នៃ​ពិធី​ភ្ជុំបិណ្ឌ​នេះ បានធ្វើ​ឲ្យ​កសិករ​អ្នក​ចិញ្ចឹមសត្វ ទទួលបាន​ចំណូល​សមរម្យ​នៅក្នុង​មុខរបរ​ចិញ្ចឹមសត្វ​របស់​ពួកគាត់​។​

​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សេចក្តីជូនដំណឹង ស្តីពី​ឱកាស​ក្នុងការ​នាំចេញ​សត្វ និង​ផលិតផល​សត្វ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេល​អនាគត ក្នុងនោះ​ក្រសួង​ស្នើរ​ឲ្យ​វិនិយោគ​គិ​ន​ក្នុង វិស័យ​ចិញ្ចឹមសត្វ និង​ផលិតផល​សត្វ ដែលមាន​បំណង​នាំចេញ​សត្វ និង​ផលិតផល​សត្វ​ដូចជា ជ្រូក​រស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែក​គោ ស្បែក​ជ្រូក និង​ផលិតផល​ផ្សេងទៀត អាចធ្វើ​ការស្នើសុំ​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​បញ្ជាក់​ពី​ប្រភេទ​សត្វ និង​ផលិតផល​សត្វ​ឱ្យបាន​ច្បាស់លាស់ ទៅតាម​ប្រភេទ​នីមួយៗ ដើម្បីឱ្យ​អគ្គនាយកដ្ឋាន មានលទ្ធភាព​រៀបចំ​បែបបទ​ពាក់ព័ន្ធ​ផ្សេងៗ​សុំ​ការអនុញ្ញាត​ពី​ភាគី​ចិន ដើម្បី​ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ហានិភ័យ និង​ឈានទៅរក​ការរៀបចំ​ពិធីសារ​អនាម័យ និង​កិច្ចព្រមព្រៀង​ក្នុងការ​នាំចេញ​៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm