លោក Biden បង្កើន​ជំហរ​គោលនយោបាយ​លើ​កោះ​តៃវ៉ាន់ ​ទោះ​មានការ​ខឹង​សម្បា​ពី​ចិន​ក៏ដោយ​

2022/09/29 05:13:30 pm        623

​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក​កំពុង​បង្កើន​ជំហរ​ របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​កោះ​តៃវ៉ាន់ ស្រប​ពេល​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន ក្នុង​ការ​ប្រើ​កម្លាំង​ដណ្ដើមយក​ទៅ​គ្រប់​គ្រង​វិញ ទោះបី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ​ក្នុង​ការ​បន្សាប​សារ​របស់​ប្រធានាធិបតី​រូប​នេះ​ក៏ដោយ​។

​ក្រុម​អ្នក​ជំនាញ​ និង​វិភាគ​និយាយ​ថា សារ​ដដែលៗ​របស់​ប្រធានាធិបតី​ដែល​ថា ​កងកម្លាំង​រប​ស់​សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ បើ​ទីក្រុង​ប៉េកាំង​វាយ​ក្រសោប​យក ​ឆ្លុះ​បញ្ចាំង​ពី​ការប្រើប្រាស់​ដោយ​ចេតនា​នៃ​ភាសា​ដែល​ស្របតាម​សមត្ថភាព​អាមេរិក​។ ​លោក Ryan Hass អ្នក​ជំនាញ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា ​ការយល់ឃើញ​របស់ខ្ញុំ​គឺ​ថា នៅ​ពេល​ដែល​មេដឹកនាំ​និយាយ​រឿង​ដដែលៗ​ ៤​ដង​បែបនេះ វា​មិន​មែន​ជា​រឿង​លេងសើច​ទេ​។ វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដន្ទាទោស​របស់​លោក​។ ហើយ​ខ្ញុំ​គិត​ថា ​ពិភពលោក​គួរតែ​ចងចាំ​ពាក្យសម្ដី​របស់​លោកប្រធានាធិបតី Biden។​ លោក​ទំនងជា​កំពុង​បង្ហាញ​សញ្ញា​យ៉ាង​ច្បាស់​ថា ​លោក​ជឿ​ថា​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​មាន​ជម្លោះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

​ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ចុងក្រោយ​របស់​លោក Biden ដែល​បាន​ថ្លែង​អំឡុង​បទសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​ព័ត៌មាន “60 Minutes” របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។ រដ្ឋមន្ត្រីការបរទេស​ចិនលោក Wang Yi បាន​រិះគន់​សហរដ្ឋអាមេរិក​នៅក្នុង​សុន្ទរកថា ​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken កាលពី​សប្ដាហ៍​មុន​។ ថ្លែង​នៅ​អង្គការសហប្រជាជាតិ​លោក Wang បាន​និយាយថា ផែនការ​ជ្រៀតជ្រែក​ណាមួយ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន គឺ​នឹងត្រូវ​ជួប​ការប្រឆាំង​ដាច់ខាត​គ្រប់​ទម្រង់​របស់​ចិន ហើយ​សកម្មភាព​រារាំង​ការបង្រួបបង្រួម​ជុំ​ជាតិ​របស់​ចិន គឺ​នឹងត្រូវ​ជួបប្រទះ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        154
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        158
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm