លោក ជ្រិ​ន សុធា ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត បើសិន​តេ​ក្វាន់​ដូ​ WT ​ឈ្នះ​មេដាយ​អូឡាំពិក​

2022/09/29 05:18:45 pm        75

​​តេ​ក្វាន់​ដូ៖ លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​ខេមរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បង្ហើប​ថា គោលដៅ​ធំបំផុត​របស់​សហព័ន្ធគឺ​ដំណើរ​ឆ្ពោះទៅ​ប្រជែង​មេដាយ​អូឡាំពិក ដោយ​លោក​សង្កត់ធ្ងន់ថា នឹង​ស្លាប់​បិទ​ភ្នែក​ជិត ប្រសិន​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ WT ​កម្ពុជាដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បញ្ជាក់ថា ស៊ី​ហ្គេមឆ្នាំ​២០២២ គឺជា​គោលដៅ​មួយដែលជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ​ក្នុងការ​ស្វែងរក​មេដាយ ព្រោះ​ស៊ី​ហ្គេម និង​កីឡា​អាស៊ីសុទ្ធតែ​តេ​ក្វាន់​ដូ​ WT ​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​រួចហើយ នៅឡើយ​កីឡា​អូឡាំពិក។ ដូច្នេះ​មហិច្ឆតា​របស់​សហព័ន្ធគឺ​ធ្វើ​ម៉េច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ឆ្ពោះទៅ​សម្រេច​គោលដៅ​នេះ។​ ​គួរ​ដឹងថា ក្រោយពី​ដណ្ដើមបាន​មេដាយ​ស៊ី​ហ្គេម​ជា​បន្ដបន្ទាប់ តេ​ក្វាន់​ដូ​ WT ​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ ដោយ​ដណ្ដើម​មេដាយមាស​កីឡា​អាស៊ី​លើកដំបូងតាមរយៈ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​ការប្រកួត​កីឡា​អូឡាំពិក ពួកគេ​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះដើម្បី​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ម្ដង​ប៉ុណ្ណោះ ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ដដែលកាលពី​ឆ្នាំ​២០១៦ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm