វិមាន​ក្រឹម​ឡាំង​មិន​ប្រញាប់ប្រញាល់​ដាក់បញ្ចូល​ដែនដី​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​ជា​ឧបសម្ព័ន្ធ​រុស្ស៊ី​ទេ​

2022/09/29 05:43:19 pm        683

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បានសម្រេច​ថា ​នឹង​មិន​ប្រញាប់ប្រញាល់​ដាក់បញ្ចូល​ជា​ផ្លូវការ ​នៃ​ដែនដី​ដែល​បាន​គ្រប់គ្រង​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​រុស្ស៊ី​ទេ ​ហើយ​នឹង​ផ្អាក​ការ​បិទ​ព្រំដែន​រុស្ស៊ី​។ ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ត្រូវ​បាន​អនុម័ត ស្រប​ពេល​មានការ​រិះគន់​កើន​ឡើង​ចំពោះ​ការ​កេណ្ឌ​កម្លាំង​ទ័ព​ក្នុងចំណោម​ពលរដ្ឋ​រុស្ស៊ី​។ ​ប្រភព​ពី​សារព័ត៌មាន​រុស្ស៊ី Meduza ដោយ​សំអាង​ដល់​ប្រភព​មួយ​ចំនួន​ស្និទ្ធ​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​រុស្ស៊ី​។

​ប្រភព​នានា​របស់​សារព័ត៌មាន Meduza បាន​និយាយ​ថា ​វិមាន​ក្រឹម​ឡាំង​បានសម្រេច​ចិត្ត​មិន​ប្រញាប់​ប្រញាល់​នោះ​ទេ ព្រោះ​ការ​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ដែនដី​អ៊ុយ​ក្រែ​ន​ចូល​ជាមួយ​រុស្ស៊ី ដែល​លោក Putin មើល​ឃើញ​ថា ​ជា​ប្រភព​មាន​សក្ដានុពល​នៃ​ការ​បង្កើន​ការគាំទ្រ​ជា​សាធារណៈ នឹង​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​សាធារណៈ ប្រឆាំង​នឹង​ការ​មិន​ពេញចិត្ត​ដែល​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​ស្រទាប់​ពលរដ្ឋ​រុស្ស៊ី​ ជុំវិញ​ការ​កេណ្ឌ​កម្លាំង​ទ័ព​។​ ​ប្រភព​ទាំងនោះ​បាន​និយាយ​ថា អ្វី​គ្រប់យ៉ាង​នឹងត្រូវ​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ប៉ុន្តែ​មិន​ប្រញាប់​ខ្លាំង​នោះទេ។ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​បាន​បញ្ចុះបញ្ចូល​ពល​រដ្ឋ​រុស្ស៊ី​ថា រុស្ស៊ី​ត្រូវការ​ដែនដី​ទាំងអស់​នោះ​ទេ​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរប្រភព​មួយ​ក្នុងចំណោម​ប្រភព​ជាច្រើន ជា​បុគ្គល​មួយ​រូប​ស្និទ្ធ​នឹង​វិមាន​ក្រឹម​ឡាំង​បាន​លើក​ឡើង​ថា ការពន្យា​ពេល​ក្នុងការ​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ផ្លូវការ​នៃ​ដែនដី​របស់​អ៊ុយ​ក្រែ​ន ក្រោយ​ឈ្នះ​ការ​ធ្វើ​ប្រជាមតិ​ជាមួយ​រុស្ស៊ីអាច​បណ្ដាលមកពី​ការពិត​ដែល​ថា រដ្ឋាភិបាល​រុស្ស៊ី​ចង់​ងាក​ទៅ​រក​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន និង​លោក​ខាង​លិច​។ ប្រភព​ដដែល​នោះ​បាន​បន្ថែម​ថា ​ប្រធានាធិបតី Vladimir Putin ជឿ​ថា ​លោក​ពុំ​មាន​អ្វី​ត្រូវ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នោះ​ទេ ព្រោះ​លោក Volodymyr Zelenskyy ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ជា​អាយ៉ង​របស់​លោក​ខាងលិច​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm