ព្យុះ​ទី​ហ្វុ​ង Noru បោកបក់​ទូទាំង​វៀតណាម ក្រោយ​សម្លាប់​មនុស្ស ​១០​នាក់​នៅ​ហ្វីលីពីន​

2022/09/29 07:08:25 pm        570

​វៀតណាម៖ ព្យុះ​ទី​ហ្វុ​ង Noru បាន​បក់​បោក​បំប៉ើង​ដំបូល​ផ្ទះ​ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​កាលពី​ថ្ងៃ​អង្គារ​ ដោយ​បង្ខំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់​រក​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិភាព បន្ទាប់ពី​ព្យុះ​មួយ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ១០​នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។​

​សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា អ្នកនាំពាក្យ​សម្រាប់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​របស់​រដ្ឋា​ភិ​បាលបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Noru ដែល​បាន​វាយប្រហារ​ហ្វីលីពីន​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បាន​កើន​ឡើង​ដល់ ​១០​នាក់ ខណៈ​មនុស្ស ​៨​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។ ​យោង​តាម​ភ្នាក់​ងារ​ព្យាករណ៍​ជាតិ​នៅ​ក្នុង​ទីក្រុង Danang ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៣ ​របស់​ប្រទេស​វៀតណាម អគារ​ខ្ពស់​ញ័រ​រង្គើ ខណៈ​ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បោកបក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​នាំមក​នូវ​កម្លាំងខ្យល់​ ១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

​មនុស្ស​ជាង ៣សែន​នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ស្នាក់​នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន​ទាំង​យប់​អធ្រាត្រ បន្ទាប់ពី​ក្រុម​ឧតុនិយម​បាន​ព្យាករណ៍​ថា ​ព្យុះ​នេះ​នឹង​ក្លាយ​ជា​ព្យុះ​មាន​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​បាន​វាយប្រហារ​ប្រទេស​នេះ​។​ ​ពុំ​ទាន់​មាន​របាយការណ៍​ភ្លាមៗ​បញ្ជាក់​ពី​ការខូចខាត​ នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយ​ព្យុះ Noru នេះ​នៅឡើយ​ទេ​។ ​ព្យុះ Noru ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​បោកបក់​ក្នុង​ប្រទេស​វៀតណាម និង​បោះ​ពួយ​ចូល​ក្នុង​ប្រទេស​ឡាវ មុន​ពេល​វាយប្រហារ​ខេត្ត Ubon Ratchathani ភាគ​ឦសាន​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ចុះថយ​កម្លាំង​បន្តិច​ម្ដងៗ​ក្លាយ​ជា​វិសម្ពាធ​ត្រូពិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm