សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ការទូត​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ឈាន​ទៅ​រក​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​

2021/04/27 09:59:58 am        236

​សហរដ្ឋអាមេរិក​៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ចេ​ន ផ្សា​គី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិកនឹង​ពិចារណា​ លើ​ដំណោះស្រាយ​ការទូត​ជាមួយ​កូរ៉េខាងជើង បើសិនជា​វា​អាច​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បាន។​

​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ លោកស្រី​ ផ្សា​គី បដិសេធន៍​មិន​ធ្វើ​សេចក្តី​អធិប្បាយ​លើ​របាយការណ៍​ របស់​ក្រុម​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​នៅ​ក្នុង​សប្ដាហ៍​នេះ ស្ដីពី​សកម្មភាព​នៅ​រោងចក្រ​ផលិត​នាវា​ស៊ីន​ប៉ូរបស់​កូរ៉េខាងជើង ដែល​ក្រុម​អ្នក​វិភាគ​អះ​អាង​ថា វា​អាច​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ត្រៀម​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក បាញ់​ចេញពី​នាវាមុជទឹក។ លោកស្រី បង្វែរ​សំណួរ​ទាំងនេះទៅកាន់​មន្ទីរ​បញ្ច​កោណ​វិញ​។​ ​លោកស្រីបាន​និយាយ​ថា ពួក​យើង​មាន​គោលដៅ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង គឺ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ។ ពួក​យើង​នឹង​បន្ត​ទណ្ឌកម្ម ពួក​យើង​នឹង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត និង​ប្រទេស​ជា​ដៃគូ ហើយ​ពួក​យើង​ត្រៀម​ពិចារណា​ លើ​ការ​បង្កើត​ដំណោះស្រាយ​ការទូត បើសិនជា​វា​ធ្វើ​ឲ្យ​ពួក​យើង​បោះជំហាន​ ឆ្ពោះ​ទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ។​

​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ចូ បៃ​ដិ​ន ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ខែ​មករា​កន្លងទៅបាន​និយាយ​ថា ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ ​នៃ​ការ​ពិនិត្យមើល​ដំណោះ​ស្រាយ​ការទូត​ជាមួយ​កូរ៉េខាងជើង។​ សូម​បញ្ជាក់​ថា ភាព​តានតឹង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ព្យុងយ៉ាងបាន​ឡើង​កម្ដៅ​សារ​ជាថ្មី​ម្តង​ទៀត ក្រោយ​កូរ៉េខាងជើងបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កកាលពី​ដើមខែ​នេះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        66
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        97
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm