មនុស្ស​ ១៣​នាក់​ស្លាប់​នៅ​អ៊ីរ៉ាក់ ខណៈ​អ៊ីរ៉ង់​វាយប្រហារ​ក្រុម​ជនជាតិ​ឃឺ​ដ

2022/09/29 07:35:28 pm        566

​អ៊ីរ៉ាក់៖ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស ១៣​នាក់​បាន​ស្លាប់​ និង ​៣២​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​តំបន់​ជនជាតិ​ឃឺ​ដរបស់​ប្រទេស​អ៊ីរ៉ាក់ ខណៈ​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល និង​ប្រើ​យាន​ដ្រូ​ន​បំពាក់អាវុធ​វាយប្រហារ​ទៅលើ​អ្វីដែល​ខ្លួន​បាន​និយាយថា​ ជា​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​។

​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នេះ​។ កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​របស់​អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​លើ​ក្រុម​ភេរវ​ករ​ផ្តាច់ខ្លួនដែល​បាន​គាំទ្រ​កុប្បកម្ម​កាលពីពេល​ថ្មីៗ​នេះ​។​ ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈ​បាតុកម្ម​នៅ​បន្ត​ហ៊ុមព័ទ្ធ​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ បន្ទាប់ពី​ការស្លាប់​ស្ត្រី​ជនជាតិ​ឃឺ​ដ​ម្នាក់​ក្នុង​មន្ទីរឃុំឃាំង​កាលពី​ ១២​ថ្ងៃមុន​។ នាង Mahsa Amini អាយុ ២២ឆ្នាំ​មកពី​ទីក្រុង Saqez បាន​មកលេង​ទីក្រុង​តេ​អេ​រ៉ង់ នៅពេលនោះ​នាង​ត្រូវបាន​នគរបាល​ឃុំខ្លួន​ពីបទ​រំលោភ​លើ​ច្បាប់​ដ៏​តឹងរឹង ​ដែល​តម្រូវឱ្យ​ស្ត្រី​គ្រប​សក់​របស់​ពួកគេ​ដោយ​កន្សែង​។​

​នគរបាល​បាន​និយាយថា នាង Amini បាន​ដួល​នៅ​មណ្ឌល​ឃុំឃាំង បន្ទាប់ពី​ទទួលរង​ជំងឺ​គាំង​បេះ​ដូង​ភ្លាមៗ​។ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​នាង​បាន​ច្រានចោល​រឿងនេះ ហើយ​បាន​ចោទថា នាង​ត្រូវបាន​ក្រុម​មន្ត្រី​វាយដំ​។ នាង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​សន្លប់​រយៈពេល​បី​ថ្ងៃ​។​ ក្រុម​សិទ្ធិមនុស្ស​ជនជាតិ​ឃឺ​ដនិយាយថា ក្រុមបាតុករ​ជនជាតិ​ឃឺ​ដ ១៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ហើយ ​៨៩៨​នាក់​ផ្សេងទៀត​បាន​រងរបួស និង​ជាង ១.០០០​នាក់​ត្រូវបាន​ចាប់​ខ្លួន ខណៈ​អាជ្ញាធរ​អ៊ីរ៉ង់​ព្យាយាម​បង្ក្រាប​ការប្រឆាំង​នៅក្នុង​តំបន់ និង​នៅ​កន្លែង​ផ្សេងទៀត៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        195
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        179
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm