ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ជំរុញស្មារតីសិស្សានុសិស្សសង្វាតរៀនសូត្រ តាមគំរូវីរភាពរបស់សម្តេចតេជោ

2022/09/29 07:48:50 pm        650

ភ្នំពេញ៖ ភាពអំណត់ក្នុងការសិក្សារៀនសូត្រ នៃតួអង្គក្នុងពីខ្សែភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលក្រោយមកទៀត បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា បានក្លាយជាគំរូ សម្រាប់សិស្សានុសិស្ស សង្វាតរៀនសូត្រ ដើម្បីយកគំរូវីរៈតាមសម្តេចតេជោ ហ៊ុន សែន។

សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ ខែកញ្ញានេះថា នៅបណ្តាសិស្សានុសិស្ស បានទស្សនាភាពយន្តចម្រៀង ជីវិតក្មេងវត្ត នៅតាមផេក Facebook សម្តេចតេជោ។ បន្ទាប់ពីទស្សនាចប់ គេបាន ចែករំលែកសិស្សផ្សេងទៀត បានទស្សនា និងនាំគ្នាយកគំរូតាមតួអង្គតំណាងសម្តេចតេជោ ហ៊ុន សែន ដើម្បីជម្រុញបង្កើនស្មារតី​ខិតខំ​សិក្សារៀនសូត្រ ដើម្បីអនាគតជីវិតផ្ទាល់ខ្លួន​ និងអនាគតប្រទេសជាតិទៅថ្ងៃអនាគត។

ដោយឡែកបណ្តាសិស្សស្រីៗវិញ បានថ្លែងថា ​បន្ទាប់ពីទស្សនាសាច់រឿងជីវិតក្មេងវត្ត ដែលមាន​រយៈពេល​ជាងកន្លះម៉ោងមក គឺធ្វើឲ្យគេមាន​អារម្មណ៍​ក្ដុកក្ដួល​អាណិត​តួ​អង្គ​ឳពុកម្តាយ​ដែល​មានជីវភាពក្រីក្រ ​តស៊ូ​ជម្រុញឲ្យកូនរៀនសូត្រចាកឆ្ងាយពីផ្ទះ ​ពីស្រុកកំណើត មកស្នាក់នៅ​វត្តអារ៉ាម​បន្តការសិក្សានៅរាជធានីភ្នំពេញ ​ហើយគេក៏ចង់យកតម្រាប់​តាម​តួអង្គ​ឳពុកម្តាយ និង​តួអង្គតំណាង​សម្តេច​ ក្នុងការជម្រុញកូនបន្តការសិក្សា និងខិតខំសិក្សា ទោះស្ថិតក្នុង​ជីវិត​ក្រលំបាក​យ៉ាង​ណាក៏ណាក៏ដោយ។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវបើកសម្ពោធដាក់បញ្ជាំងលើកដំបូងនៅ ទីស្តីការក្រសួងរៀបចំ​ដែនដីនគរូបណីយកម្ម និងសំណង់ ​ដែលមានរយៈពេលជាង៣០នាទី បាន​លាតត្រដាង​ពី​ជីវិត​តស៊ូ​របស់​សម្តេចតេជោ ​នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ​ និងភូមិស្រុក មក​ផ្ញើ​វាសនា​នឹង​ព្រះសង្ឃ​ក្នុង​ទីអារាម​នៅរាជធានីភ្នំពេញ ​ដើម្បីស្រវាវិជ្ជា។

ភាពយន្តរឿងជីវិត​ក្មេងវត្តនេះ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ​តាមគ្រប់​មធ្យោបាយ សំដៅបំផុស​ស្មារតី​កុលបុត្រ ​កុលធីតាខ្មែរ ​ឲ្យបន្តខិតខំសិក្សារៀនសូត្រ និង ​ដកស្រង់​បទពិសោធន៍​ ពី​គំរូវីរៈភាព​សម្តេចតេជោ ដើម្បីពង្រឹងលើកកម្រិតសមត្ថភាពខ្លួន ព្រមទាំង​ត្រៀមខ្លួន​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​នាពេលអនាគត ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm