បាតុកម្ម​នៅ​ព្រំដែន​ប្រទេស​ហ្ស​ក​ហ្ស៊ី ខណៈ​ប្រជាជន​រុស្សី​មកដល់គេច​ពី​ការ​កេណ្ឌ​កងទ័ព​

2022/09/29 09:35:30 pm        747

​ហ្សកហ្ស៊ី៖ ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​ប្រទេស​ហ្ស​ក​ហ្ស៊ី​-​រុស្ស៊ី នៅ​ទីក្រុង ​Larsi កាលពី​ថ្ងៃ​ពុធ ខណៈ​ជួរ​ដ៏​វែង​នៃ​ពលរដ្ឋ​រុស្ស៊ី​បាន​បន្ត​មកដល់​ព្រំដែន​។​ ​ក្រុមអ្នកតវ៉ា​នៅក្នុង​ក្បួន​ធ្វើដំណើរ​ពី​ទីក្រុង Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​ ចំពោះ​ការជម្លៀស​ពលរដ្ឋ​រុស្ស៊ី​មកកាន់​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែល​បាន​កើនឡើង​ចាប់តាំងពី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រកាស​ពី​ការ​កេណ្ឌ​កងទ័ព​មួយផ្នែក​កាលពី​ថ្ងៃទី២១ ខែកញ្ញា​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា យើង​ជឿថា​ ការធ្វើ​អន្តោប្រវេសន៍​បែបនេះ​ពី​ប្រទេស​រុស្ស៊ី​មក​ក្នុងប្រទេស​ហ្ស​ក​ហ្ស៊ី បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ សេដ្ឋកិច្ច និង​ស្ថិរភាព​ជាទូទៅ​របស់​ហ្ស​ក​ហ្ស៊ី។​ ​ការចាកចេញ​ដ៏​ច្រើន​របស់​បុរស មាន​ម្នាក់ឯង ឬ​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​របស់​ពួកគេបាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី២១ ខែកញ្ញា ភ្លាមៗ​បន្ទាប់ពី​សុន្ទរកថារបស់លោក​ ពូទីន ​ទៅកាន់​ប្រជាជាតិ ហើយ​បាន​បន្ត​ពេញ​មួយ​សប្តាហ៍​នេះ​។ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ Yandex Maps ​បាន​ឲ្យ​ដឹងថា ការកកស្ទះ​ចរាចរណ៍​ដែល​ឆ្ពោះ​ទៅដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ Verkhny Lars ជា​ព្រំដែន​ឆ្លងកាត់​ចូលទៅក្នុង​ប្រទេស​ហ្ស​ក​ហ្ស៊ីពី​តំបន់ North Ossetia របស់​រុស្ស៊ី បាន​លាតសន្ធឹង​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការប្រកាស​កេណ្ឌ​កងទ័ព​មួយផ្នែក​របស់​រុស្ស៊ី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​អ្នក​ថ្មើរជើង​រាប់រយ​នាក់​តម្រង់​ជួរ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ បន្ទាប់ពី​ឆ្មាំ​ព្រំដែន​រុស្ស៊ី​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ និង​អនុញ្ញាតឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ដោយ​ថ្មើរជើង​។ ក្រសួងមហាផ្ទៃ​ហ្ស​ក​ហ្ស៊ី​បាន​និយាយថា ប្រជាជន​រុស្សី​ជាង ៥៣,០០០នាក់​បាន​ចូលមក​ក្នុងប្រទេស​នេះ​ចាប់តាំងពី​សប្តាហ៍​មុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        149
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm