ដា​ណឺ​ម៉ាក​បញ្ចេញ​ឯកសណ្ឋាន​សម្រាប់ World Cup ជាមួយ​នឹង​អត្ថន័យ​ប្រឆាំង​តវ៉ា​ម្ចាស់ផ្ទះ​កាតា​

2022/09/29 09:49:47 pm        82

​បាល់ទាត់៖ ក្រុម​ដា​ណឺ​ម៉ាក​នឹង​ពាក់​ឯកសណ្ឋាន​ក្នុង​ព្រឹត្តិការណ៍ World Cup ដែលមាន​អត្ថន័យ​ប្រឆាំងនឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​កាតា​ជា​ម្ចាស់ផ្ទះ ជាមួយនឹង​ជម្រើស​អាវ​ពណ៌​ខ្មៅ​ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ដើម្បី​ផ្តល់​កិត្តិយស​ដល់ក​ម្មករ​ចំណាកស្រុក​ដែល​បាន​ស្លាប់ ​ក្នុងអំឡុង​ពេលធ្វើការ​សំណង់​បម្រើឱ្យ​ព្រឹត្តិការណ៍​។​

​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ Hummel បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​នៅលើ Instagram ដោយ​បញ្ចេញ​ការ​រចនា​ជម្រើស​ទី​បី​ពណ៌​ខ្មៅ​ថា "​ពណ៌​នៃ​ការ​កាន់ទុក្ខ​"។​ ​ក្រុមហ៊ុន​បាន​និយាយថា "យើង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​គ្រប់​មធ្យោបាយ នេះ​មិនគួរ​ច្រឡំ​ជាមួយនឹង​ការគាំទ្រ​សម្រាប់​ការប្រកួត​ ដែល​បានធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត​របស់​ពួកគេ​នោះទេ​"​។​ ​ទោះបីជា​ច្បាប់​របស់ FIFA World Cup ហាមឃាត់​មិនឱ្យ​មាន​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ​លើ​ឯកសណ្ឋាន​ក្រុម​ក៏ដោយ អាវ​ដា​ណឺ​ម៉ាក​ទាំងបី​ដែល​រចនា​ជា​ពណ៌​ក្រហម ស និង​ខ្មៅ​ទាំងអស់មិនបាន​បង្ហាញ​ជា​លាយលក្ខណ៍​អក្សរ​ពីសារ​នយោបាយ​ណាមួយ​ឡើយ​។​

​ដា​ណឺ​ម៉ាកដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១០ របស់​ពិភពលោក ​ដែល​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំមុន គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ចំនួន ៣២ ដែល​ទំនង​ជាមាន​ជំហរ​រឹងមាំ​ប្រឆាំងនឹង​កាតា​។​ ​សហព័ន្ធ​ដា​ណឺ​ម៉ាក​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​អឺរ៉ុប​ ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន សម្រាប់​ប្រធាន​ក្រុម​ពាក់​ខ្សែដៃ "One Love" ពហុ​ពណ៌​រាង​បេះដូង​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​ ​សូម​រំលឹកថា​ កាតាត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ សម្រាប់​ការ​ទង្វើរ​មិន​យកចិត្តទុកដាក់​លើ​ពលករ​ចំណាកស្រុក ​ដែល​ភាគច្រើន​មកពី​អាស៊ី​ខាងត្បូង​។​ ​ដា​ណឺ​ម៉ាក​ត្រូវបាន​ចាប់ឆ្នោត​ក្នុង​ពូ​ល World Cup ជាមួយនឹង​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង អូស្ត្រាលី និង​ទុយ​នី​ស៊ី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm