ចិន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ប្រៀប​ធៀប​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន និង​កោះ​តៃវ៉ាន់​

2022/09/29 10:15:44 pm        769

​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កោះ​តៃវ៉ាន់​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន ហើយ​ការប៉ុនប៉ង​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន គឺជា​រឿង​មិន​សម​ហេតុផល​។ លោក​ក៏បាន​រិះគន់​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី Kamala Harris ផង​ដែរ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី​ដែល​ថា ​ទីក្រុង Washington ចង់​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​បន្ថែម​ទៀត​ជាមួយ​កោះ​នេះ​។

​លោក Wang បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ បន្ទាប់ពី​អ្នកសារព័ត៌មាន AFP បាន​សួរ​ថា ​ហេតុអ្វី​បានជា​ទីក្រុង​ប៉េកាំង​មិន​ថ្កោលទោស​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន ហើយ​ថា ​តើ​នឹង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្ដាច់ខ្លួន ​ឬ​អត់​។​ លោក Wang បាន​បន្ថែម​ថា ការ​បំភាន់​បែប​នេះ​នឹង​រំលោភ​ដល់​គោលការណ៍​នៃ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​មួយ និង​ជ្រៀតជ្រែក​ទាំង​ស្រុង​ធ្ងន់ធ្ងរ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ អ្នក​ទាំងឡាយ​ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ស្វែងរក​លេស​សម្រាប់​ឯករាជ្យ​តៃវ៉ាន់ ទីបំផុត​នឹង​មិន​មាន​ផ្លូវ​ដើរ​នោះ​ទេ​។ លោក​បាន​ទទូច​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មិន​អាច​កាត់​ផ្តាច់​បាន​រប​ស់​ចិន ហើយ​បញ្ហា​កោះ​តៃវ៉ាន់​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ។ បញ្ហា​កោះ​តៃវ៉ាន់ និង​អ៊ុយ​ក្រែ​ន​គឺ​ដាច់ដោយឡែក​ពី​គ្នា ​និង​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm