ឯកឧត្តម គីម រិទ្ធី ប្រកាសមិនយកលុយក្នុងការតែងតាំងមន្រ្តីនៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព

2022/09/29 11:26:31 pm        714

ព្រះវិហារ៖ ឯកឧត្តមអភិបាលខេត្តព្រះវិហារ​ បាន​ណែ​នាំដល់​មន្ត្រី​ទាំងអស់​ សូមកុំអោយ​មាន​វប្បធម៌​អន្តរាគមន៍​ក្នុង​រឿង​តែងតាំង​មន្ត្រី​ឱ្យ​សោះ ក្នុងនោះ​ដែរ​ឯកឧត្តម ក៏​ប្រកាសមិនយកលុយ ក្នុង​ការ​តែងតាំង​មន្រ្តីនៅរដ្ឋបាលខេត្តព្រះវិហារ ​ដើម្បី​លើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព។

ឯកឧត្តម គីម រិទ្ធី ​បាន​ជម្រុញបន្ថែមដល់មន្ដ្រីរដ្ឋបាលខេត្តព្រះវិហារទាំងអស់ ត្រូវ​អនុវត្តការងារ​របស់​ខ្លួនជាបន្តទៀត ជាពិសេសត្រូវរួមគ្នារខិតខំ ​ដោះស្រាយការងារដែល​នៅ​សេសសល់ ​បន្តចុះ​ផ្សព្វ​ផ្សាយ​ការ​ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ទី៤ ទី៥ ជូនប្រជាពលរដ្ឋ​ឲ្យ​បានឆាប់រហ័ស និង​បន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ នៅ​រសៀលថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ក្នុងឱកាសបើកកិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២២ និងមានការ​អញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកមន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ។

​ឯកឧត្តម គីម រិទ្ធី ​ក៏​បាន​ថ្លែងកោតសរសើរ​និង​វាយតម្លៃខ្ពស់​ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​រាជការ​ទាំង​អស់​នាពេល​កន្លងមក។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តនាឱកាសនោះ ពិភាក្សាអំពី វេទិការសាធារណផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ បូកសរុបលទ្ធផលការងារឆមាសទីមួយឆ្នាំ២០២២​ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មជនពិការភាព​ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ១៩។

ពិភាក្សាទៅលើផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងព្រមទាំងការងារបង្កបង្កើនផល ស្រូវវស្សានិងដំណាំផ្សេងៗ ក្នុងឆ្នាំ២០២២។

ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងការងារ អភិរក្សធនធានធម្មជាតិ ការងារ​គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ​ដីសម្បទានសង្គមកិច្ច ដីសម្បទានធនធានរ៉ែ ​និងការស្នើសុំ ដី​សម្បទានសង្គមកិច្ចរបស់កម្លាំងយោធា ​និងការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី ជាលក្ខណៈប្រព័ន្ធ ព្រមទាំងការដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។អំពីការរៀបចំ​ប្លង់​គោលអភិវឌ្ឍន៍ក្រុង និងរបាយការណ៍អំពីការរៀបចំភូមិធម្មជាតិ សម្តេចតេជោ ហ៊ុន សែន នៅស្រុកជាំក្សាន្ត ។ អំពីការរៀបចំផ្ទះអតីតយុទ្ធជន​ ការត្រៀមប្រឡង​ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ និងបញ្ញាផ្សេងៗ ជាច្រើនទៀត៕ អត្ថបទ៖ សាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm