ការអនុវត្ត​ប្រមូល​ភាគទាន​របប​ប្រាក់​សោធន នឹង​ចាប់ផ្តើម​ពី​ខែតុលា​តទៅ​

2022/09/29 05:47:25 pm        312

​ភ្នំពេញ​៖ គិត​ចាប់ពី​ដើមខែ​តុលា​ខាងមុខនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ចាប់ផ្តើម​អនុវត្ត​ប្រមូល​ភាគទាន​សម្រាប់​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ខណៈ​យុទ្ធនាការ ៩០​ថ្ងៃ ដើម្បី​ផ្សព្វផ្សាយ​ការ​ដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ត្រូវ​បាន​បញ្ចប់​។​

​នៅ​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារជូន​ដល់​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍ សមាគម​និយោជក សហជីព និង​តំណាង​កម្មករនិយោជិត​សរុប​ប្រមាណ ៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​មានប្រសាសន៍ ប្រាក់​ចូលនិវត្តន៍ កាលពីមុន​ប្រាក់​សោធន​មានតែ​ចំពោះ​មន្ត្រីរាជការ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួលបាន តែ​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​វិញ ពុំ​ធ្លាប់​ទទួលបាន​ការធានា​រ៉ាប់រង​ប្រាក់​សោធន​នេះ​ទេ ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ ដែល​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ទទួលបាន​របប​សន្តិសុខ​សង្គម​នេះ​។​

​ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បាន​លើកឡើងថា ជា​លទ្ធផល​មាន​កម្មករនិយោជិត​ចំនួន​ជាង ១,៧​លាន​នាក់ បានទទួល​ការផ្សព្វផ្សាយ ដែល​ស្មើនឹង ៧៣​ភាគរយ បើ​ធៀប​ទៅនឹង​សមាជិក ប​.​ស​.​ស​. សរុប ហើយ​បើ​ធៀប​នឹង​ចំនួន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ គឺ​ស្មើនឹង ១២៨​ភាគរយ​។

​តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​នេះ គឺមាន​ការ​សារ​ទរ​ពី​សំណាក់​ភាគី​និយោជក ម្ចាស់​-​សហគ្រាស គ្រឹះស្ថាន និង​ភាគី​បងប្អូន​កម្មករនិយោជិត ដោយ​ពួកគាត់​បានបង្ហាញ​ពី​ភាព​ពេញចិត្ត និង​សប្បាយរីករាយ​ដែល​រាជរដ្ឋាភិបាល​បង្កើតឱ្យមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ព្រមទាំង​បាន​ស្ម័គ្រចិត្ត​ក្នុងការ​ចូលរួម​បង់​ភាគទាន​ជា​ចំណែក​របស់ខ្លួន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​នៅពេល​ចូលនិវត្តន៍​ទៀតផង​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm        1
រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm        1
មេបញ្ជាការស្តីទី វរសេនាតូចលេខលេខ៥៣៤ ដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព
2024/04/18 08:05:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកភូមិរុស្ស៊ីបានធ្វើទំនប់ទឹកដោយខ្លួនឯង ដើម្បីការពារលំនៅឋានរបស់ពួកគេពីទឹកជំនន់

2024/04/19 12:20:00 am
​សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm
​រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm
​លោក គូលេ បាននិយាយថា អ៊ុយក្រែនស្វះស្វែងរកការគាំទ្រផ្នែកប្រព័ន្ធការពារដែនអាកាសពីជំនួបកំពូល G7
2024/04/18 08:47:38 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ទាំងទីក្រុងប៉េកាំង និងហ្សាការតា ចង់ឃើញស្ថិរភាពក្នុងតំបន់ និងមជ្ឈិមបូព៌ា
2024/04/18 08:45:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/18 03:26:29 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 12:00:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am