កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ពី​សន្និសីទ​គោលនយោបាយ​អន្តរជាតិ​ឆ្នាំ​២០២២

2022/09/29 06:34:12 pm        308

​ភ្នំពេញ​៖ កម្ពុជា នឹង​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ពី​សន្និសីទ​គោលនយោបាយ​អន្តរជាតិ​ឆ្នាំ​២០២២ ដែល​ចាប់​ផ្តើម​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។​ ឯកឧត្តម យក់ ប៊ុន​ណា​រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល នៃ​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ ខណៈ​អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និសីទ​គោលនយោបាយ​សាធារណៈ​អន្តរជាតិ សម្រាប់​ឆ្នាំ​២០២២ ស្តីពី “​ការពង្រឹង​ភាពជា​ដៃគូ រវាង​អាស៊ាន​-​កូរ៉េ ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​កសាង​អនាគត​រួមគ្នា​” បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់ ក្នុង​ការរៀបចំ​សន្និសីទ​អន្តរជាតិ​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ក្នុងការ​វិភាគ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង រវាង​បណ្តា​ប្រទេស​អាស៊ាន និង​កូរ៉េ ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ទំនាក់ទំនង​កា​ទូត ការផ្លាស់ប្តូរ​សង្គម​-​វប្បធម៌ និង​កំណើនសេដ្ឋកិច្ច​រួមគ្នា ព្រមទាំង​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​កសាង​សហគមន៍​តំបន់ ដែល​អាច​គាំទ្រ​គ្នា​ទៅវិញ​មក ជាពិសេស ក្នុង​ដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​លោក ជុង គុក រ៉ី (Jong Kook Rhee) អនុប្រធាន​ប្រតិបត្តិ នៃ​មូលនិធិ​កូរ៉េ បាន​ឱ្យដឹងថា បេសកកម្ម​ចម្បង​របស់​មូលនិធិ​កូរ៉េ គឺ​កសាង​មិត្តភាព​ប្រជាពលរដ្ឋ​គ្រប់ទិសទី​នៅលើ​ពិភពលោក រាប់បញ្ចូល​ទាំង​តំបន់​អាស៊ាន ហើយ​កូរ៉េ ចាត់ទុក​កម្ពុជា​ជា​ដៃគូ​យ៉ាងសំខាន់​។

​ឯកឧត្តម បាន​រំពឹងថា សន្និសីទ​អន្តរជាតិ​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​កូរ៉េ​បន្ថែមទៀត​។​ ​សន្និសីទ​ស្តីពី “​ការពង្រឹង​ភាពជា​ដៃគូ រវាង​អាស៊ាន​-​កូរ៉េ បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ដល់​៣០ ខែ​កញ្ញា នេះ ដែល​មាន​ការចូលរួម​ពី​វាគ្មិន​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា ប្រមាណ​៦០​នាក់ ព្រមទាំង​សិក្ខាកាម ប្រមាណ​២០០​នាក់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល អ្នកវិភាគ​គោលនយោបាយ និង​អ្នកស្រាវជ្រាវ ដែល​អញ្ជើញ​មកពី​ប្រទេស ចំនួន​១០ ដោយ​ក្នុង​នោះ មាន​ប្រទេស​អាស៊ាន ចំនួន​៨ កូរ៉េខាងត្បូង និង​ប្រទេស​អូស្ត្រាលី​។​ ​ភាពជា​ដៃគូ​កូរ៉េ​-​អាស៊ាន បាន​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​ផ្តោតលើ​ការពង្រីក​យ៉ាង​ឆាប់រហ័ស​នូវ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​៕ ​អត្ថបទ​៖ ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ
2024/04/26 08:47:16 pm        1
រដ្ឋបាលរាជធានីរៀបចំបង្កើត PUB STREET នៅតំបន់ខាងមុខប៉ុស្តិ៍ប្រៃសណីយ៍
2024/04/26 05:27:30 pm        1
គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
2024/04/26 04:40:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ

2024/04/26 08:47:16 pm
​អគ្គិភ័យឆាបឆេះផ្ទះសំណាក់នៅប្រេស៊ីល បណ្ដាលឲ្យមនុស្ស ១០នាក់ ស្លាប់ និងរបួស ១១នាក់
2024/04/26 08:32:46 pm
​មន្ត្រី UN៖ អាចចំណាយពេល ១៤ឆ្នាំ ដើម្បីសម្អាតកម្ទេចកម្ទី នៅតំបន់ហ្កាហ្សា
2024/04/26 08:07:28 pm
​មេដឹកនាំថៃ និងបង់ក្លាដែស ជួបគ្នាដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ
2024/04/26 07:33:29 pm
​ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលមានភាពចលាចលចុងក្រោយក្នុងចំណោមមុខតំណែងជាន់ខ្ពស់
2024/04/26 07:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am