កម្មវិធីបើកជាផ្លូវការ “សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២”

2022/09/30 01:46:57 am        493

ភ្នំពេញ​៖ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ័ង ដាវគឿង (Hoang Dao Cuong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកជាផ្លូវការ “សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២” នៅរោងសម្ដែងរបាំបាឡេនិងអូប៉េរ៉ាក្រុងហូជីមិញ (Ho Chi Minh Opera and Ballet House)។

នៅក្នុងសុន្ទរកថាបើកកម្មវិធី នារាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ភាគីទាំងពីរ កម្ពុជា-វៀតណាម បានលើកឡើងស្រដៀងគ្នា អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយ“សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា” កាលពីខែសីហា កន្លងទៅ និង “សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម” នាពេលនេះ គឺមិនត្រឹមតែជាផ្លែផ្កាដែលកើតចេញពីផែនការ សហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរប៉ុណ្ណោះនោះទេ តែក៏ជាសកម្មភាពវប្បធម៌ ដ៏សំខាន់ដើម្បីចូលរួមអបអរសាទរខួបការទូតលើកទី៥៥ រវាងប្រទេសទាំងពីរផងដែរ។ នៅក្នុងកម្មវិធីបើកជាផ្លូវការនេះ កម្ពុជា បាននាំមកនូវសិល្បៈទស្សនីយភាពបុរាណ ប្រពៃណី និងសហសម័យ ដែលរួមមាន របាំ ចម្រៀង ល្ខោន និងតូរ្យតន្ត្រី ព្រមទាំងការតាំងពិព័រណ៍វត្ថុសិល្បៈ ដោយក្នុងនោះក៏មានមរតកវប្បធម៌ដែលបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដើម្បីបង្ហាញជូនដល់ភ្ញៀវកិត្តិយស និងប្រជាជនវៀតណាមទាំងអស់ បានទស្សនានិងសិក្សាស្វែងយល់បន្ថែម។ ចំពោះអ្នកចូលរួមកម្មវិធីបើកនិងទស្សនាការសម្ដែងសិល្បៈកម្ពុជាក្នុងរាត្រីទី១នេះ មានចំនួនសរុបប្រមាណជាង២០០នាក់ ដោយក្នុងនោះរួមមាន ភ្ញៀវកិត្តិយសដែលអញ្ជើញមកពីក្រសួងស្ថាប័នរដ្ឋវៀតណាម, អង្គទូតព្រមទាំងកុងស៊ុលបរទេស និងកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ, និស្សិតកម្ពុជា ដែលកំពុងបំពេញការសិក្សានៅប្រទេសវៀតណាម, និងប្រជាជនវៀតណាម។ យោងតាមកម្មវិធីសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២នេះ ការសម្ដែងសិល្បៈកម្ពុជា នឹងរៀបចំឡើងចំនួន២លើក ដោយលើកទី១ នៅទីក្រុងហូជីមិញ និងលើកទី២ នៅខេត្តត្រាវិញ ប្រទេសវៀតណាម៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        56
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm