អន្ដរជាតិ៖ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងបណ្តាលមកពីព្យុះកំបុតត្បូង Noru បង្កឲ្យមានទឹកជំនន់នៅទូទាំងតំបន់ភាគឦសានប្រទេសថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យបាក់រំលើងដើមឈើ និងបង្គោលភ្លើង ។ មនុស្សម្នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងមនុស្ស ២នាក់ទៀត រងរបួស ដោយសារតែដើមឈើបាក់សង្កត់លើ នៅខេត្តស៊ីសាកេត ប៉ុន្តែពុំទាន់មានសេចក្តីការណ៍ពីការខូចខាតធ្ងន់ធ្ងរនោះទេ។
ភ្លៀងធ្លាក់កម្ពស់ ២១៥.៧មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ត្រូវបានរាយការណ៍នៅខេត្តអ៊ូប៊ុន រដ្ឋឆាថានី ជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារព្យុះ ធ្វើឲ្យក្រុមអាជ្ញាធរជម្លៀសប្រជាពលរដ្ឋជាង ៥ពាន់នាក់ទៅកាន់ទីជម្រក នៅតាមទីទួលសុវត្ថិភាពជិតសាលាក្រុង និងតាមផ្លូវហាយវ៉េ៕