ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ទទួលមេដាយការងារពីក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង

2022/09/30 02:50:06 pm        989

ភ្នំពេញ៖ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ 

មេដាយការងារនេះគឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបំរើការងារយ៉ាងសកម្មកាលពីឯកឧត្តម នៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះបានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។ 

ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង ដែលបានផ្តល់គ្រឿងឥស្សារិយយសនេះ ដែលជាការទទួលស្គាល់ស្នាដៃ និងសកម្មភាពនានាដែលគាត់បានខិតខំនៅក្នុងពេលដែលឯកឧត្តមបានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការករសាងធនធានមនុស្សខាងវិស្វកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូនៃគ្រឹះស្ថានឧត្តមសិក្សាធំៗនៅបរទេសដែលក្នុងនោះក្រសួងអប់រំបារាំង និងគ្រឹះស្ថានសិក្សាល្បីល្បាញនៅក្នុងប្រទេសបារាំង រួមនិងបណ្តាញសាកលវិទ្យាល័យនិយាយភាសារបារាំងផងដែរ។ ព្រមទាំងបានចូលរួមសហការយ៉ាងស្អិតរមួត និងដែលជាបង្គោលដ៍រឹងមាំក្នុងការគាំទ្រលើកិច្ចសហការអប់រំវិស្វកម្មប្រកបដោយគុណភាព នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូ។

សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនសុ្សប្រកបដោយគុណភាព ដើមី្បបំរើដល់ការប្រង្រៀន និងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តមមិនអាចខ្វះបានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm