ការតវ៉ា​ប្រឆាំង​ការស្លាប់​របស់​ស្ត្រី​វ័យក្មេង​នៅ​អ៊ីរ៉ង់​នៅតែ​បន្ត ខណៈ​អ្នកស្លាប់​ឡើងដល់​ ៨៣​នាក់​

2022/09/30 05:23:32 pm        454

​អ៊ីរ៉ង់៖ សារព័ត៌មាន​រដ្ឋ និង​បណ្ដាញ​សង្គម​បាន​រាយការណ៍​ថា ការតវ៉ា​នៅតែ​បន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រឆាំង​ការស្លាប់​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុងពេល​ឃុំខ្លួន​របស់​នគរបាល ខណៈ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៨៣​នាក់​បាន​ស្លាប់​ក្នុង​ការ​តវ៉ា​រយៈពេល​ជិត ​២​សប្ដាហ៍​មកនេះ​។

​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini មកពី​ទីក្រុង Saqez របស់​ក្រុម​ជនជាតិ​ឃើ​ដ​អ៊ីរ៉ង់​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​នេះ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់ពី​បទ​​ស្លៀកពាក់​មិន​សមរម្យដោយ​នគរបាល​ផ្នែក​សីលធម៌​ ដែល​អនុវត្តន៍​លើ​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​នៅ​​ន័រវេស​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨៣​នាក់​រួម​ទាំង​កុមារ​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ការ​តវ៉ា​នៅ​អ៊ីរ៉ង់​។ ការ​តវ៉ា​មិនមែន​ផ្ទុះ​ឡើង​តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​កើតឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​ដូចជានៅក្នុង​ប្រទេស​ន័រវេស នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុងចំណោម​ក្រុម​មនុស្ស​ហិង្សា​ បាន​ព្យាយាម​ចូលទៅក្នុង​ស្ថានទូត​អ៊ីរ៉ង់​ក្នុង​ទីក្រុង ​Oslo ដោយ​មានការ​ប្រទូសរ៉ាយ និង​គប់​ដុំ​ថ្ម​ទៅលើ​ក្រុម​មន្ត្រី​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា​ មនុស្ស​ ៩០​នាក់​ត្រូវ​បាន​ឃុំខ្លួន​។

​ចំណែក​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃ​ពុធ បាន​ប្រឆាំង​ទៅនឹង​របប​អ៊ីរ៉ង់ ក្នុងការ​តវ៉ា​មួយ​ក្នុងចំណោម​ការតវ៉ា​ជា​បន្តបន្ទាប់​ទូទាំងប្រទេស ​ក្រោយ​ការស្លាប់​ស្ត្រី​ឃឺ​ត​អ៊ីរ៉ង់​វ័យ ​២២​ឆ្នាំ​រូបនេះ​។ នៅ​អង់គ្លេស​វិញ ការតវ៉ា​ដោយ​ហិង្សា​តាម​ដងផ្លូវ​បាន​ផ្ទុះឡើង​នៅ​ខាងក្រៅ​ស្ថានទូត​អ៊ីរ៉ង់ក្នុង​ទីក្រុង​ឡុង​ដ៍ ដោយ​បាតុករ​គប់​ដុំថ្មទៅលើ​នគរបាល និង​មនុស្ស​ ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm