មន្រ្តីជំនាញ៖ ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហាមបត់បញ្ច្រាសទិស

2022/09/30 06:55:37 pm        507

ភ្នំពេញ៖ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ​ដែលអាចកើតឡើងជាយថាហេតុ ក្នុងពេលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវសម្ពោធដាក់ប្រើប្រាស់ នៅថ្ងៃទី១ខែតុលាស្អែកនេះ មន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានរម្លឹក​ពលរដ្ឋត្រូវយល់ដឹងពីលក្ខខណ្ឌនៃបើកបរលើដងផ្លូវ ​និងជាពិសេសហាមបត់បញ្ច្រាសទិស។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៣០ខែកញ្ញានេះ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានអំពាវនាវដល់ប្រជាពលរដ្ឋមុន ​សម្រេចចិត្តធ្វើដំណើរ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវគោរពតាមការណែនាំ​របស់ក្រសួង​ ដែលមានដូចជា៖ត្រូវចេញ-ចូលតាមច្រកទាំង៨កន្លែង ​ដែលមានស្ថានីយពីភ្នំពេញរហូតដល់ខេត្តព្រះសីហនុ ត្រូវ​គោរពល្បឿនបើកបរ ​និងហាមបត់បញ្ច្រាសទិសជាដើម។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្ត ​និងអរគុណរាជរដ្ឋាភិបាល ដែល​បាន​កសាង​សមិទ្ធផល​​ផ្លូវល្បឿលឿនភ្នំពេញ-ព្រះសីហនុ ​ដំបូងគេនៅកម្ពុជា ដើម្បីជា​ប្រយោជន៍​ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។លើសពីនេះ ពួកគាត់លើកពីគម្រោងធ្វើដំណើរតាម​ផ្លូវ​ល្បឿនលឿនផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ មានប្រវែងសរុប​ ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋាន​សាងសង់​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង​ ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) ​និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញ​ទៅ​ដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល​ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់​មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែងមានកន្លែងឈប់សម្រាក៣កន្លែង និងចំណតរថយន្ត១កន្លែង ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm