កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ អាចចូលជាធរមាននៅខែវិច្ឆិកា

2022/09/30 07:55:08 pm        498

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចចូលជាធរមាននៅ៦០ថ្ងៃ ​ពោលគឺនៅខែវិច្ឆិកាខាងមុខ​ បន្ទាប់ពីរដ្ឋាភិបាលកូរ៉ ជូន​ដំណឹងផ្លូវការមកកម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​នៅថ្ងៃទី៣០ ខែកញ្ញានេះថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការ​ជូនដំណឹង (Notification) ដល់កម្ពុជា។ ៦០ ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ នឹងត្រូវចូលជាធរមាន។

បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ រួមមានផលិតផលកសិផលដូចជា ម្រេច, ចេក, គ្រាប់ស្វាយចន្ទី, ដំឡូង, ម្នាស់, ដូង, កាហ្វេ, ផ្លែឈើ, ពោត, ,មៀន, ថ្នាំជក់, សាច់, ទំនិញវារីវប្បកម្ម កសិផលកែច្នៃដូចជា ស្ករស, ស្ករអំពៅ, សំបុកត្រចៀកកាំ, អាហារកែច្នៃពីអង្ករ កៅស៊ូធម្មជាតិ, សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់, និងទំនិញឧស្សាហកម្មមួយចំនួនទៀត។

ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សា​សម្ផស្ស, អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់ ជាដើម។ 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះ ត្រូវ​បានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីកម្ពុជា-ចិន ​បានចូលជាធរមាន ​កាលខែមករា ឆ្នាំ២០២២ ស្របពេលកិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួម​ប្រទេសចំនួន១៥ ។

សូមជម្រាបថា ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៥៥០លានដុល្លារ​ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២២នេះ។ ​ក្នុងនោះការនាំចេញទំនិញកម្ពុជា ​ទៅប្រទេសកូរ៉េ ​មានតម្លៃជាង ១៥៦​លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ​៣៩៣លានដុល្លារ។ នេះបើតាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាយគយ​ និងរដ្ឋាករកម្ពុជា៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm