អង្គការសហប្រជាជាតិ​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការ​ដាក់​បញ្ចូល​ឧប​សម្ព័ន្ធ​តំបន់​របស់​អ៊ុយ​ក្រែ​ន

2022/09/30 09:21:00 pm        634

​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​កំពុង​ថ្កោលទោស​ចំណាត់ការ​របស់​រុស្ស៊ី​ ក្នុង​ការបញ្ចូល​ឧបសម្ព័ន្ធ​ជា​ផ្លូវការ​តំបន់​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូល​កាន់កាប់​។ អគ្គលេខាធិការ​លោក Antonio Guterres បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ប្រកាន់ខ្ជាប់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ទង្វើ​នេះ​គ្មាន​តម្លៃ​ស្របតាម​ច្បាប់​នោះ​ទេ ដែល​មិនអាច​ទទួលយក​ឡើយ​។

លោក Guterres បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក​ថា​ លោក​មានបំណង​គូសបញ្ជាក់ថា អ្វីដែល​គេ​ហៅថា​ ការបោះឆ្នោត​ប្រជាមតិ​នៅក្នុង​តំបន់​ដែល​បាន​ចូល​កាន់កាប់​ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ជម្លោះ​ប្រដាប់អាវុធ​ដ៏​សកម្ម ​នៅក្នុង​តំបន់​ក្នុងពេល​កាន់កាប់​របស់​រុស្ស៊ី និង​នៅក្រៅ​ក្របខ័ណ្ឌ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​រប​ស់អ៊ុយ​ក្រែ​ន​។ វា​មិនអាច​ត្រូវបាន​គេ​ចាត់ទុកថា​ ជាការ​បញ្ចេញមតិ​ពិតប្រាកដ​នៃ​ឆន្ទៈ​នោះទេ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹងដាក់​បញ្ចូល​ឧបសម្ព័ន្ធ​ជា​ផ្លូវការ​នូវ​តំបន់​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូលកាន់​ បន្ទាប់ពី​ខ្លួន​បាន​បោះឆ្នោត​ប្រជាមតិរៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង ដែល​ក្នុងនោះ​ខ្លួន​បាន​អះអាងថា ប្រជាជន​បាន​បោះឆ្នោត​យ៉ាងច្រើន​លើសលប់ ​ដើម្បី​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​មូ​ស្គូ​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិច​បាន​រិះគន់​ការបោះឆ្នោត​នេះ​ថា ​ខុសច្បាប់ បង្ខំ និង​រៀបចំ​ទុកជាមុន​។​

​ទន្ទឹមនឹងនេះក្នុងអំឡុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុស្ស៊ី​ដែល​រស់នៅ​ក្នុងប្រទេស​រុស្ស៊ី​ ឲ្យ​បញ្ឈប់​ប្រធានាធិបតី​របស់​ពួកគេ លោក Vladimir Putin ។ លោក Zelenskyy និយាយថា ​អ្នក​ត្រូវ​បញ្ឈប់ប្រធានាធិបតី Vladimir Putin នៅក្នុង​ប្រទេស​រុស្ស៊ី​ដែល​ចង់បាន​សង្គ្រាម​ច្រើនជាង​ជីវិត​របស់​អ្នក​។ ការអត្ថាធិប្បាយ​របស់​លោក​ធ្វើឡើង​ បន្ទាប់ពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែ​នមាន Luhansk, Donetsk, Kherson និង​តំបន់ Zaporizhzhia នឹងត្រូវ​បានដាក់​បញ្ចូល​ជាមួយ​រុស្ស៊ី​ ក្នុងអំឡុង​ពិធី​មួយ​ដែល​នឹងចូលរួម​ដោយលោក Putin។ លោក Peskov និយាយថា រដ្ឋបាល​គាំទ្រ​ទីក្រុង​មូ​ស្គូ​ក្នុង​តំបន់​ទាំងនេះ​ នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដើម្បី​ចូល​ជាមួយ​រុស្ស៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm