Antonio Conte ស្នើឱ្យ​ដាក់​បម្រាម​មួយជីវិត​លើ​អ្នកគាំទ្រ​ដែល​ចោល​ចេក​មកលើ Richarlison

2022/09/30 09:37:39 pm        231

​បាល់ទាត់៖ ​គ្រូបង្វឹក​ Spurs លោក Antonio Conte ស្នើឱ្យ​វែកមុខ​អ្នក​ចោល​ចេក​មកលើ Richarlison អំឡុង​ការប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​ប៉ារីស និង​ស្នើឱ្យ​ដាក់ពិន័យ​ដល់​មួយជីវិត​លើ​អ្នកគាំទ្រ​នោះ​។

​​ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មី​ម្តងទៀត​បាន​រងគ្រោះ​ក្នុងការ​រើសអើង​ពី​អ្នកគាំទ្រ អំឡុង​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ទុយ​នី​ស៊ី ៥-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។​ ​​Richarlison ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​ដោយ Raphinha តែ​ការអបអរសាទរ​គ្រាប់​បាល់​របស់ Richarlison នោះ អ្នកគាំទ្រ​បាន​ចោល​ចេក​មកលើ​ទីលានដែលជា​ទង្វើ​ររើសអើង​មួយ​។​ ​​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ក៏ដូចជា​ម្ចាស់ផ្ទះ​បារាំង​បាន​ថ្កោលទោស និង​ទទូច​ឱ្យ​រកមុខ​អ្នកគាំទ្រ​ដែលមាន​ទង្វើរ​អសីលធម៌​នេះ​។​

​​ថ្មីៗ​នេះដែរ​ក្លិប​បាល់ទាត់​នៅ Premier League ទាំងអស់​បាន​យល់ព្រម​ច្បាប់​ដាក់ពិន័យ​លើ​អ្នកគាំទ្រ​ណា​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​រើសអើង​ជាដើម​នឹង​ត្រូវដាក​បម្រាម​យ៉ាងហោច​ណាស់​មួយឆ្នាំ​។ តែ​លោក Conte ថា មួយឆ្នាំ​មិន​គ្រប់គ្រាន់​ឡើយ ដាក់​មួយជីវិត​ទើប​សម​។ ​Spurs នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Arsenal ចុង​សប្តាហ៍​នេះ​នៅ​ក្របខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        80
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm