ឧ​ត្ត​ម​សេនីយ៍ មួង សុធា ​ណែនាំ​ដល់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ត្រូវ​បង្កើន​កា​បង្ក្រាប​បទល្មើស​ឲ្យ​បាន​សកម្ម​បន្ថែមទៀត​

2022/10/01 01:20:55 am        588

ភ្នំពេញ៖ ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ​ការងារ​សំខាន់ៗ​មួយចំនួន ដល់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​កែលំអរ​នូវ​ភាព​អសកម្ម ភាព​ចន្លោះប្រហោង នៃ​ការអនុវត្ត​នីតិវិធី​តា​ម​ជំនាញ គួបផ្សំ​និង​កំណើន​នៃ​បច្ចេកវិទ្យា​ទំនើប ដែល​ទាមទារ​ឲ្យ​មន្ត្រី​មាន​ធនធាន​សមត្ថភាព​ជំនាញ ដើម្បី​ធ្វើ​កិច្ចការ​ទាំងនោះ ឲ្យ​បាន​សមស្រប​ទៅតាម​សភាពការណ៍​វិវត្តន៍​ជាក់ស្ដែង​។​

ក្នុង​ឱកាស​អញ្ជើញ​បិទ​វគ្គ​បំប៉ន​ជំនាញ «​បទល្មើស​កម្មសិទ្ធិបញ្ញា និង​នីតិវិធី​ស៊ើបអង្កេត​ប្រឆាំង​ការ​សម្អាត​ប្រាក់​» ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នា​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា បាន​លើកឡើងថា​ ក្នុងនាម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​ខិតខំ​អនុវត្តតាម​ទិសដៅ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ប្រគល់​ជូន​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា វគ្គ​បំប៉ន​ជំនាញ​រយៈពេល​ពីរ​ថ្ងៃ​មកនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង និង​បង្កើន​សមត្ថភាព​ជំនាញ​ដល់​មន្ដ្រី​អនុវត្ត​ច្បាប់​ដែលជា​កត្តា​ចំបង ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ និង​ផែនការ​សកម្មភាព​រប​ស់​នាយកដ្ឋាន សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា យើង​ត្រូវខិតខំ​បន្ត​អនុវត្តតាម​ទិសដៅ និង​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ ក៏​ដូច​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ បន្ត​ខិតខំ​បង្កើន​ការស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​ផលិត ការនាំ​ចូល​ឱសថ​ខុសច្បាប់ ក្លែងក្លាយ និង​ចំណីអាហារ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ គ្មាន​អនាម័យ​មាន​សារ​ធាតុគីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ ខិតខំ​បង្កើន​ការស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គេចពន្ធ រត់ពន្ធ​គ្រប់​ប្រភេទ​សំដៅ​ចូលរួម​បង្កើន​ចំណូល​ថវិកាជាតិ​។ បន្ត​ខិតខំ​ប្រឹងប្រែង​រិះរក​គ្រប់​វិធាន​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ ត្រូវ​បន្ត​ខិតខំ​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស ដោយមាន​ប្រព័ន្ធ​ទទួល​ព័ត៌មាន និង​ឆ្លើយតប​ទាន់​ហេតុការណ៍ ពាក់ព័ន្ធ​នឹង​របាយការណ៍​បង្ក្រាប​ប​ទ​ល្មើស​តាម​រាជធានី​-​ខេត្ត (​តាម​ប្រព័ន្ធ​វេ​ប​សាយ​,​អ៊ី​ម៉ែ​ល​,​ឡាញ​,​វាយ​ប័​រ​..​។​ល​។​)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ណែនាំ​ដល់​សិក្ខាកាម​ជា​នគរបាល​ទាំងអស់ ត្រូវមាន​កម្មវិធី​ប្រជុំ​ជីវភាព​ឲ្យ​បាន​ទៀងទាត់ ដោយ​ធ្វើការ​ដាស់តឿន​ឲ្យ​មន្ត្រីក្រោមឱវាទ លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ច្បាប់ លិខិត​បទដ្ឋាន​នានា​ដែល​បម្រើ​ឲ្យ​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត ជាពិសេស​ពង្រឹង​ការអនុវត្តន៍​វិន័យ​តាម​បទ​បញ្ញា​លេខ ០០៦ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ ត្រូវខិតខំ​បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​កងកម្លាំង​នគរបាល​សេដ្ឋកិច្ច ដោយ​បើក​វគ្គ​បណ្តុះបណ្តាល និង​បំប៉ន​ជំនាញ​រយៈពេល​ខ្លី​វែង នៅ​នឹងកន្លែង​ទាំង​ក្នុង​ប្រព័ន្ធ​បណ្តុះបណ្តាល​ជារួម និង​បន្ត​ទៅតាម​មូលដ្ឋាន និង​ត្រូវមាន​សាមគ្គី​ភាព​ល្អ ក្នុង​ជួរ​កងកម្លាំង ក៏​ដូច​នៅក្នុង​អង្គភាព​ទាំងមូល​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រំពឹងថា​សិក្ខាកាម​ទាំងអស់ ច្បាស់​ជា​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ល្អ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​យក​ទៅអនុវត្ត​ភារកិច្ច​របស់ខ្លួន និង​ចែករំលែក​ចំណេះដឹង​នេះ ដល់​យុទ្ធ​មិត្ត​រួមការ​ងារ​បន្ត និង​អគុណ​ដល់​ក្រុមការងារ ដែល​បាន​រៀបចំ​វគ្គ​បំប៉ន​ជំនាញ នេះ​ដោយ​រលូន និង​បញ្ចប់​ជា​ស្ថាពរ​ដោយ​ជោគជ័យ​៕ អត្ថបទ​បាន ចក់​​​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm