កម្ពុជាប្រកាសជំហរជាថ្មីថា ខ្លួនមិនគាំទ្រដាច់ខាតការប្រើប្រាស់អាវុធ និងរំលោភឈ្លានពាន​ប្រទេសដទៃ

2022/10/01 04:55:58 pm        773

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ជំហរ​ជា​ថ្មី​ម្តង​ទៀត​ថា កម្ពុជា មិនគាំទ្រជាដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់អាវុធ និង​សកម្មភាព​ផ្សេងៗ ក្នុងគោលបំណងរំលោភបំពានលើដែនអធិបតេយ្យប្រទេសដទៃ ខណៈ​បញ្ហា​នេះ​បាន​កំពុងកើតមានឡើងរវាងរុស្ស៊ី និងអ៊ុយគ្រែននោះ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ទៅរស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការបង្កើតរដ្ឋ និងផ្តាច់រដ្ឋ និងការប្រើប្រាស់អាវុធគាប់សង្កត់លើប្រទេសនានា។

សូមបញ្ជាក់ថា កាលពីកន្លងទៅ នៅក្នុងអង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ ទាក់ទិននឹងការវិវត្តិន៍នៃសង្រ្គាមនៅអ៊ុយក្រែន កម្ពុជា​គឺ​ជារដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​១៤១​ ដែល​បានបោះឆ្នោតគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន ហើយទាមទារ​ឲ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ជា​បន្ទាន់​ផងដែរ។ ចំពោះបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយគ្រែននេះ កម្ពុជាក៏​បាន​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រការថ្កោលទោសរុស្ស៊ី នៅក្នុងអង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ។ កាលពីកន្លង​ទៅ​សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរថា សកម្មភាពរបស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយគ្រែន គឺផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm