លោក Putin អំពាវនាវ​ឲ្យ​ទីក្រុង​គី​វ​ត្រឡប់​មករក​ការចរចា

2022/10/01 08:10:11 pm        962

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ​ស្តីពី​ការ​ដាក់​បញ្ចូល​សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia ដែល​បាន​ប្រកាស​ឯករាជ្យ​ពី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​ថា ទីក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចរចា​ជាមួយ​ទីក្រុង​គី​វ​។

​លោក​បាន​និយាយ​ថា យើង​អំពាវនាវ​ឱ្យ​របប​ទីក្រុង​គី​វ​បញ្ឈប់​អរិភាព​ទាំងអស់ បញ្ឈប់​សង្គ្រាម​ដែល​វា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៤ ហើយ​ត្រលប់​មក​រក​តុ​ចរចា​វិញ​។ លោក​និយាយ​ថា ទោះជា​យ៉ាង​ណា​ទីក្រុង​មូ​ស្គូ​នឹង​មិន «​ក្បត់​» ទឹកដី​ដែល​ចង់​ក្លាយ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​នោះ​ទេ​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​សារជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា ការសន្យា​របស់​លោក​នឹង​ដណ្តើម​យក​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​មកវិញ​ ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។

លោក​និយាយ​ថា «​ទឹកដី​ទាំងមូល​របស់​ប្រទេស​យើង​នឹង​ត្រូវ​បាន​រំដោះ​ពីស​ត្រូវ​មកវិញ​» ឆ្លើយតប​ទៅនឹង​ការ​អំពាវ​នាវ​ឱ្យមាន​ការចរចា​ពី​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin លោក Zelenskyy បាន​និយាយ​ថា «​យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការសន្ទនា​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ផ្សេង​ទៀត​។ នៅ​ក្នុង​វីដេអូ​មួយ លោក Zelenskyy ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ពន្លឿន​ការ​ចូល​ជា​សមាជិក​អង្គការ NATO រួម​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែ​ន​លោក Denys Shmyhal៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm