សន្និសីទ «ការផ្លាស់ប្ដូរបទពិសោធន៍ នៃការអនុវត្តគ្លីនិក ក្នុងការថែទាំព្យាបាលទារក និងកុមារ»

2022/10/01 08:18:02 pm        96

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិសហការជាមួយអង្គការKOFIH នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២​នេះ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃ​ការ​អភិវឌ្ឍគ្លីនិកក្នុង ការថែទាំ ​ព្យាបាលទារក​ និងកុមារ​ ដើម្បីបង្កើនសមត្ថភាពដល់គ្រូពេទ្យ សំដៅពង្រឹងគុណភាពសេវា​ថែទាំ ព្យាបាល ជូន ដល់កុមារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា សន្និសីទនេះ មិនមែន គ្រាន់តែ​ជាការចែករំលែកពីវាគ្មិនល្បីៗ​នោះទេតែផ្ដោត​សំខាន់​លើការពិភាក្សាផ្លាស់ប្ដូរ​បទ​ពិសោធន៍ដែលបានអនុវត្ត ដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខាត​គ្នាទៅវិញទៅមក ហើយក៏ជា​ការ​បង្កើត​ឱកាសឲ្យសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាល​ពីមន្ទីរពេទ្យកុមារជាតិ បានបង្ហាញពីវឌ្ឍនភាព​នៃសមត្ថភាពរបស់ខ្លួន ​ដែល​បានកំពុងយកចិត្តទុកដាក់ប្រឹងប្រែង​ពង្រឹង​គុណភាព​សេវាតាមស្ថាប័ន ដែលខ្លួន កំពុង មាន ទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែក​ជួយ​ជ្រោមជ្រែងគ្នាផងដែរ។ ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្ត្ររបស់​ក្រសួង​សុខាភិបាល​ ក្នុងការពង្រឹងគុណភាព​សេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋ ​ប្រកបដោយ​សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ក្រសួងសុខាភិបាល បានផ្ដល់លទ្ធភាពនិងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុង​ការវិវត្តន៍​គុណភាពសេវាកម្មសុខាភិបាល ​និងការពង្រឹងសមត្ថភាពរបស់​ បុគ្គលិកទាំង​ចំណេះដឹង​ជំនាញ​និង​ឥរិយាបថ​ប្រកប​ដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ រហូត​ក្លាយ​ជាគ្រូបង្គោល​ ថ្នាក់ជាតិជា​ពិសេស​បាន​ចូលរួមយ៉ាង​សកម្ម​ជំនួយ​ក្រសួងសុខាភិបាល​ ក្នុង​សកម្មភាព​ទប់ស្កាត់​ការឆ្លងរាល ដាល​នៃជំងឺកូវីដ-១៩កន្លងមក។

ទន្ទឹមគ្នានោះដែរលោក គីម សាំងយ៉ុន ប្រធានអង្គការKOFIHប្រចាំ នៅកម្ពុជា សង្ឃឹមថា តាមរយៈ សន្និសីទ​នេះ នឹងចូលរួមចំណែកក្នុងការបង្កើនជំនាញនិងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រវ័យក្មេង នេះជាឱកាសដ៏ល្អ ក្នុងការចាប់យកចំណេះដឹង ​និង​បច្ចុប្បន្នភាព​ទៅ​លើចំណេះដឹងរបស់ពួក​គេកាន់​តែប្រសើរថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្ដែងនូវមោទនភាព​ចំពោះ ថ្នាក់ដឹកនាំបុគ្គលិកទាំងអស់​ នៃមន្ទីរពេទ្យកុមារជាតិ​ដែលមានគំនិតផ្តួចផ្តើមថ្មីៗ​ ជាបន្ត បន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការរៀបចំសន្និសីទឡើង ​ក្នុងការលើកកម្ពស់និងជំរុញការ​អភិវឌ្ឍ​វិជ្ជាជីវៈ បន្តសម្រាប់បុគ្គលិក សុខាភិបាល តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តន៍គ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិកក្នុងការផ្ដល់សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ប្រសិទ្ធភាព៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm