មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក២នាក់

2022/10/03 01:37:33 am        228

ឧត្ដរមានជ័យ ៖ ឯកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន០២ រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ០២នាក់ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន១០លានរៀល តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង និងជាមេបញ្ជាការទិសទី៣ យោធភូមិភាគទី៤។

នៅក្នុងឱកាសចូលរួមរំលែកមរណៈទុក្ខ ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសាររំលែកទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះក្រុមគ្រូសារសព ដោយបានចាត់ទុកលារបាត់បង់នេះ ជាការបាត់នូវកងទ័ពដ៏អង់អាចក្លាហាននៅក្នុងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កន្លងមក និងបានចូលរួមបម្រើជាតិមាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីអង់អាចក្លាហានឆន្ទៈមោះមុត និងហ៊ានពលីជីវិតដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវបានគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះ សពទី១ -ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ -ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

សូមរំលឹកថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំងបណ្តាលអោយលង់ស្លាប់ទាំង០២ នាក់តែម្តង បច្ចុប្បន្នសាកសពយោធិនទាំងពីរបានរកឃើញ(នៅម៉ោង ១១:៣០នាទីម្នាក់ និងនៅម៉ោង ១៧:១០នាទីម្នាក់ទៀត)៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm