សភា​កម្ពុជា​ជំរុញ ​មេដឹកនាំ​សភា​អាស៊ាន​ត្រូវ​រក្សា​សន្តិភាព ​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​និង​ពិភពលោក

2021/04/27 09:59:58 am        31

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​អន្តរ​សភា​អាស៊ាន ​របស់​មហាសន្និបាត​អន្តរ​សភា​អាសាន ​ អាយ​ប៉ា ​ លើក​ទី​៤១ ឯកឧត្តម ឈាង វុន ​បាន​ជំរុញ​មេដឹកនាំ​សភា​អាស៊ាន​ត្រូវ​រក្សា​សន្តិ​ភាពជា​កត្តា​ជំរុញ​ដោះស្រាយ​បញ្ហា​តំបន់ ​និង​ពិភពលោក ​ជាពិសេស​បញ្ហា​ជំងឺ​កូ​វីដ​១៩​។


នា​ថ្ងៃទី ២ នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ​អាយ​ប៉ា លើក​ទី ៤១ ​ដែល​សភា​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​៩ ​ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស ​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មាធិការ​នយោបាយ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​អន្តរ​សភា​អាស៊ាន​ អាយ​ប៉ា ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​គ្នា​លើ​សេចក្ដីព្រាង​សេចក្ដី​សម្រេច​ស្ដីពី ​ការទូត​សភា​សម្រាប់​សន្តិភាព​ និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ាន​។​ ក្នុង​កិច្ចប្រជុំ​នោះ​ ឯកឧត្តម ​បានលើកឡើង​ពី​ការ​គំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ-​១៩ និង​ការ​កើនឡើង​នៃ​និន្នាការ​ឯកតោភាគី​និយម ​ការ​គាំពារ​និយម សង្គ្រាម​ពាណិជ្ជកម្ម ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ​ដែល​កំពុង​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ​។

ឯកឧត្ដម ឈាង វុន បន្តថា បញ្ហា​ស្មុគស្មាញ​ ទាំងអស់នេះ​ គឺជា​ឧបសគ្គ​ដល់​ការ​រក្សា​សន្តិភាព សន្តិសុខ​ប្រកបដោយ​ចីរភាព ​ដែល​ត្រូវការ ​ការ​យកចិត្តទុកដាក់ ​និង​ចូលរួម​ដោះស្រាយ​ពី​គ្រប់​ប្រទេស ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ​ឯកឧត្ដម​ បាន​គូស​បញ្ជាក់ទៀតថា ​សភា​កម្ពុជា​សូម​គាំទ្រ និង​ជំរុញ​ការ​បន្ត​កិច្ចសន្ទនា ​កសាង​ទំនុក​ចិត្ត ស្វែងយល់​គ្នា​ទៅវិញទៅមក​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ ​ក្នុងការ​ផ្លាស់ប្ដូរ​ទស្សនៈ ​បទពិសោធន៍ ​និង​ការអនុវត្ត​ល្អៗ​។

បន្ថែម​លើស​នេះ ឯកឧត្តម ឈាង វុន តំណាង​សភា​កម្ពុជា អះអាងថា ​នឹង​ជំរុញ​តួនាទី​របស់​ការទូត​សភា​ឲ្យ​កាន់តែ​ពាក់ព័ន្ធ ​និង​សកម្ម ដើម្បី​គាំទ្រ​ប្រព័ន្ធ​អន្តរជាតិ​ផ្អែកលើ​គោលការណ៍​ច្បាប់​ជាតិ ​និង​អន្តរជាតិ ស្របតាម​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ​តាមរយៈ​ការ​ប្រើ​មធ្យោបាយ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ឬ​ការ​មិន​ចុះសម្រុង​គ្នា​នៅ​ក្នុង​តំបន់​។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        87
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm