ស្ពាន​ព្រះមុនីវង្ស​ចាស់ ​កំពុង​ជួសជុលពលរដ្ឋ​អាច​វាង​តាម​ស្ពាន​ព្រែក​សំរោង ដើម្បី​បន្ថយ​ការ​កកស្ទះ​

2021/04/27 09:59:58 am        138

​ភ្នំពេញ៖ ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ស្ពាន​មុនី​វង្ស សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើទៅ​ផ្លូវជាតិ​លេខ​១ អាច​វាង​ទៅ​ស្ពាន​ព្រែក​សំរោង​បាន​។​

​​មានប្រសាសន៍ BTV នៅ​ថ្ងៃទី​០៨ ​ខែមេសា​នេះ លោក នង សុទ្ធ នាយករង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​ខណ្ឌ​ច្បារអំពៅ បាន​ស្នើ​ដល់​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ផ្លូវជាតិ​លេខ​១ អាច​វាង​ទៅតាម​ផ្លូវ​ស្ពាន​ព្រែក​សំរោង​បាន ខណៈ​ស្ពាន​មុនី​វង្ស​ចាស់​កំពុង​ជួស​ជួល​។​

​លោក​បន្ត​ថា កំឡុងពេល​ជួសជុល​ស្ពាន​មុនី​វង្ស​ចាស់ មាន​ពលរដ្ឋ​ជាច្រើន​ បានធ្វើ​ដំណើរ​តាមផ្លូវ​ស្ពាន​មុនី​វង្ស​ថ្មី ជាហេតុ​ធ្វើឱ្យមាន​កា​កក​ស្ទុះ​ចរាចរណ៍ បើ​ទោះបី​សមត្ថកិច្ច​ជួយ​សម្របសម្រួល​ក្តី​។​

​​ជា​មួយគ្នានេះ ប្រជាពលរដ្ឋ​បាន​លើកឡើង​ដែរ​ថា ការធ្វើដំណើរ​មក​ផ្សារ​អំពៅ ប្រើ​រយៈពេល​យូរ​ជាង​មុន ព្រោះ​គេ​បិទ​ស្ពាន​មុនី​វង្ស​ចាស់ និង​ស្ពាន​មុនី​វង្ស​ថ្មី​មាន​គេ​ជិះ​ច្រើន ដូច្នេះ​ពួកគាត់​ស្នើរ​ដល់​អ្នក​ជួសជុល​ស្ពាន សូម​ព​ន្លឿ​ន​ការជួសជុល​ឱ្យបាន​ឆាប់​តាម​ដែរ​អាចធ្វើ​ទៅបាន​។​

​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញផ្សាយ​នៅពេល​ថ្មី​នេះ បាន​លើក​ឡើងថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​ឆ្លងកាត់​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ​២០២១ ដែល​រហូតមក​ដល់ពេលនេះ​បានបញ្ចប់​ការជួសជុល​កម្រាល​ថ្មើរជើង បង្កាន់ដៃស្ពាន និង​កំពុង​រៀបចំ​ផ្លាស់ ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាស់​ចេញ ដោយ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ថ្មី​ជំនួស​វិញ​។

ចំពោះមុខ​នេះ​ការដ្ឋាន​នឹង​ចាប់ផ្តើម ដំណើរការ​ជួសជុល​ក​ម្រា​ល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញ រួច​អ៊ុត​កៅស៊ូ​ថ្មី ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជា​បណ្ដោះអាសន្ន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៨ ខែ មេសា​ដល់​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ​២០២១​។​ផុត​រយៈពេល​នេះ​នឹង​បើក​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជាធម្មតា​ឡើងវិញ​។​ទន្ទឹម​នឹងនេះ ​រដ្ឋបាល រាជធានី​ភ្នំពេញ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើចរាចរ​លើផ្លូវ​ជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ​ទៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន​ខាងលើ​ផងដែរ​៕ ​អត្ថបទ​៖ ​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm