ស្ទឹងព្រែកត្នោត និងទំនប់ប្រាំពីរមករា កម្ពស់ទឹកមានការស្រកចុះ

2022/10/03 09:16:54 am        457

ភ្នំពេញ៖ មន្ត្រីធនធានទឹករាជធានីភ្នំពេញបានឱ្យដឹងថា កម្ពស់ទឹកនៅទំនប់ប្រាំពីរមករា និងទឹកស្ទឹងព្រែកត្នោតបាននឹងកំពុងស្រកចុះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានប្រាប់ ប៊ីធីវី នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ថា កម្ពស់ទឹកនៅទំនប់ប្រាំពីរមករាមានការស្រកចុះ បើធៀបទៅហ្នឹងពេលវេលាដូចគ្នាកាលពីថ្ងៃទី០២ តុលាម្សិលមិញ។ នៅព្រឹកថ្ងៃទី០៣ ខែតុលានេះ ខាងមុខទ្វារទឹកមានកម្ពស់ ៤ម៉ែត្រ៧៥ ទាបជាងទំនប់បង្ហៀរ ០ម៉ែត្រ០៥ ។ មន្ត្រីប្រចាំការនៅទ្វារទឹកបានបើកទ្វារធំចំនួន ៤សន្លឹក ដើម្បីរំដោះទឹកកម្ពស់ ១ម៉ែត្រ២០ ដើម្បីបង្ហូរទៅផ្នែកខាងក្រោម កុំឱ្យមានការប្រឈមប្រសិនមានភ្លៀងធ្លាក់ខ្លាំងពីផ្នែកខាងលើ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានបន្ថែមថា នៅខាងក្រោយទ្វារទឹក ទឹកមានកម្ពស់ ៥ម៉ែត្រ៧០ បើធៀបនឹងថ្ងៃម្សិលមិញ គឺស្រកចុះ ០ម៉ែត្រ២០ ដែលកាលពីព្រឹកម្សិលមិញទឹកមានកម្ពស់ ៥ម៉ែត្រ៩០ ហើយបើធៀបកម្ពស់ទឹកនៅខាងមុខ និងខាងក្រោយទ្វារទឹក គឺខុសគ្នា ២ម៉ែត្រ០៥។

សូមជម្រាបថា កម្ពស់ទឹកនៅផ្នែកខាងលើពីខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី០៣ តុលានេះ នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥ម៉ែត្រ១០ កម្រិតនេះទឹកមានការកើនឡើង ០ម៉ែត្រ៥៤ បើធៀបនឹងព្រឹកម្សិលមិញ ដែលមានកម្ពស់ ៤ម៉ែត្រ៥៦។ នៅឯទំនប់រលាំងជ្រៃ ខាងមុខទ្វារទឹកមានកម្ពស់ ៦ម៉ែត្រ៦២ ទាបជាងកម្ពស់ទ្វារបិទ ០ម៉ែត្រ៣៨។ នៅទំនប់រលាំងជ្រៃ ព្រឹកនេះដែរ មន្ត្រីបានបើកទ្វារទឹកធំរំដោះទឹកចំនួន៣សន្លឹក គឺ១សន្លឹកកម្ពស់ ០ម៉ែត្រ៨០ និង២សន្លឹកទៀតកម្ពស់ ០ម៉ែត្រ៣០ ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ÷ កម្ពុជា និងចិន ប្តេជ្ញាពង្រឹងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល
2025/04/17 11:37:01 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូន​ឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅព្រះបរមរាជវាំង
2025/04/17 10:34:48 pm        1
​​សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ
2025/04/17 09:24:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប នឹងរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់នាពេលខាងមុខផ្ដោតលើសង្គ្រាមរុស្ស៊ី

2025/04/18 09:04:48 am
​លោក Trump បន្ថយថ្លៃកំពង់ផែលើនាវាដែលសាងសង់ដោយចិន បន្ទាប់ពីឧស្សាហកម្មខឹងសម្បារ
2025/04/18 09:02:13 am
​ឯកសារ៖ រុស្ស៊ី គ្រោងនឹងប្រើប្រាស់ក្រុមហ៊ុនអាមេរិកដែលរឹបអូសបាន ដើម្បីចិញ្ចឹមកងទ័ពខ្លួន
2025/04/18 08:58:02 am
​ក្រុមហាម៉ាស ត្រៀមដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា
2025/04/18 08:42:37 am
​ទីក្រុង Kyiv ៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងរ៉ែ
2025/04/18 08:31:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 09:29:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/15 08:28:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/07 01:41:58 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am