ចិន​ចាត់ទុក​មហាសន្និបាត និង​ការរត់​កម្សាន្ដ​ OCA ​នៅ​កម្ពុជា ជា​ឱកាស​ផ្សព្វផ្សាយ​កីឡា​អាស៊ី​

2022/10/03 05:12:49 pm        91

​កីឡា​អាស៊ី៖ លោក​ Xu Jianfeng ​ប្រធាន​ផ្នែក​ទំនាក់ទំនង​ការបរទេស នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ នៅ​ទីក្រុង​ Hangzhou (19th Asian Games Hangzhou 2022) បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​នៅ​កម្ពុជាគឺជា​ឱកាស​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​វឌ្ឍនភាពនៃ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​អាស៊ីនៅ​ប្រទេស​ចិន។​

​ការលើកឡើង​នេះបន្ទាប់ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារៀប​ចំ​កម្មវិធី​ OCA Fun Run ​ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​កីឡា​អាស៊ីលើក​ទី​១៩ កាលពី​ថ្ងៃទី​០២ ខែតុលា​ម្សិលមិញ ក្នុង​គ្រា​ដែល​កម្ពុជាកំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២។​ ​លោក​ Xu Jianfeng ​បាន​សម្ដែង​សេចក្ដីត្រេកអរដែល​កម្ពុជា​បានទទួល​រៀបចំ​មហាសន្និបាត និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​ដែល​ជាការ​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើនដល់​គណៈកម្មការ​រប​ស់​ខ្លួន ក៏ដូចជា​មុខមាត់​ប្រទេស​ចិន ដើម្បី​ផ្សាយ​ផ្សាយ​ពី​ការប្រកួត​កីឡា​អាស៊ីដល់​មហាជន ពិសេស​បណ្ដា​ប្រទេស​សមាជិក​ OCA ​ដែល​ចូលរួម​មហាសន្និបាត​នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​ធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដង ដែល​ត្រូវបាន​លើក​ពេល​ទៅ​ចុងឆ្នាំ​២០២៣ នេះ​ផងដែរ។​

​រីឯ​មន្ដ្រី​ OCA ​លោក​ Wissan Trkmani ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ​នេះគឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​អាស៊ីនៅ​ទីក្រុង​ Hangzhou ​និង​លើកឡើង​នូវ​ប្រធានបទ​មួយ​ដែល​ Asian Games ​ផ្ដោត​សំខាន់គឺ​កីឡា​ដើម្បី​ទាំងអស់គ្នា មានន័យថា កីឡា​សម្រាប់​មហាជន​គ្រប់​ជាតិ​សាសន៍ មិន​ប្រកាន់​ពណ៌​សម្បុរ ភេទ អាយុ ឬ​និន្នាការ​អ្វី​ឡើយ ជាក់ស្ដែង​ការរត់​កម្សាន្ដ​នេះបើក​ឲ្យ​មហាជន​ទូទៅ​ចូលរួម ដោយ​ផ្ដោតលើ​គុណ​តម្លៃនៃ​កីឡា​អូឡាំពិក មិន​ផ្ដោតលើ​ការ​ចាញ់​-​ឈ្នះ​នោះទេគឺ​ផ្ដោតទៅលើ​ការចូលរួម​។ ​ជាថ្មី​ម្ដងទៀត ក្នុងនាម​ OCA ​លោក​បាន​សម្ដែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ NOCC ​ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​ OCA ​ដើម្បី​រៀបចំ​នូវ​កម្មវិធី​នេះ ពិសេស​មហាសន្និបាតលើក​ទី​៤១ ដែលមាន​លក្ខណៈ​ល្អឥតខ្ចោះ ទាំង​ការទទួល​បដិសណ្ឋារកិច្ច និង​ការ​ស្នាក់នៅ​-​ហូបចុក​ជាដើម​។

លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការរៀបចំ​កម្មវិធី​ទាំងអស់នេះ គឺជា​ឱកាស​កម្ពុជាបង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន ហើយក៏​ជា​ភាពល្អទៅកាន់​ដៃគូ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ដោយឡែក​ឯកឧត្តម វ៉ា​ត់ ចំរើន បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ​នេះ ហើយ​ឯកឧត្ដម​បានចាត់ទុក​វេទិការ​នេះ គឺជា​ឱកាស​ហ្វឹកហាត់ និង​ជា​បទពិសោធន៍​ដ៏​ល្អ ពោល​គឺជា​បទពិសោធន៍​ផ្ទាល់ដែល​ត្រូវ​រៀនសូត្រ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានន័យថា ជា​ឱកាស​ដើម្បី​ហ្វឹកហាត់​ការ​ងារ ទាំង​ការងារ​ទំនាក់ទំនង ទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ​-​ហូបចុក និង​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​។​ សូម​បញ្ជាក់ថា មហាសន្និបាត​ OCA ​លើក​ទី​៤១ នឹង​ប្រារព្ធ​ពិធី​បើកនា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីនឹង​ថ្លែង​សន្ទរកថា​បើក និង​សន្ទរកថា​គន្លឹះ ដើម្បី​ស្វាគមន៍ចំពោះ​ឥស្សរជន​កីឡា និង​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០​នាក់មកពី​ជាង ៥០​ប្រទេស​លើ​ពិភពលោក ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm