បញ្ហា​ទ្វេ​គ្រោះ​សម្រាប់​រុស្ស៊ី​ បន្ទាប់ពី​បោះបង់ចោល​ទីក្រុង​ដ៏​សំខាន់​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​

2022/10/03 05:25:31 pm        447

​រុស្ស៊ី៖ សំណួរ​អំពី​ការ​បរាជ័យ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ត​កើន​ឡើង ខណៈ​ទីក្រុង Kyiv បាន​ប្រកាស​ថា ​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង​សំខាន់​ភាគ​ខាងកើត Lyman ក្រោយ​ទាហាន​ក្រុង Moscow ​បាន​ដកចេញ​។ ​

​នេះ​ជាការ​មានប្រៀប​ខ្លាំង​បំផុត​ក្នុង​សមរភូមិ​សង្គ្រាម​របស់​ទីក្រុង Kyiv ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ជា​ការ​បើកផ្លូវ​ឲ្យ​មានការ​វាយប្រហារ​កើន​ឡើង​យ៉ាង​ខ្លាំងក្លា​រុលចូល​ភាគ​ខាងកើត ខណៈ​សម្ពាធ​ចេះ​តែ​កើន​ឡើងលើ​វិមាន​ក្រឹម​ឡាំង​។ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​លោក​បាន​ដណ្ដើម​ទីក្រុង Lyman មកវិញ​ក្រោយ​ការឡោមព័ទ្ធ​មួយថ្ងៃ​។​ លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា គិត​ត្រឹម​ម៉ោង ១២​:៣០​ថ្ងៃត្រង់ ទីក្រុង​Lyman ត្រូវ​បាន​បោសសម្អាត​ទាំងស្រុង។​ អរគុណ​ដល់​កងជីវពល​របស់​យើង​ទាំង​អស់គ្នា និង​អរគុណ​ដល់​ក្រុម​អ្នក​ចម្បាំង​របស់​យើង។

​យោធា​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ទីក្រុង Lyman ទេកាលពី​ថ្ងៃអាទិត្យ ក្រោយ​ប្រកាស​កាលពី​មួយថ្ងៃ​មុន​ពី​ការ​ដក​កងកម្លាំង​រប​ស់​ខ្លួន​ចេញពី​ទីនោះ ចូលទៅ​កាន់​ទីតាំង​សំខាន់ៗ​បន្ថែម​ទៀត​។ ​ការបាត់បង់​ទីក្រុង Lyman គឺជា​ការ​បរាជ័យ​ដ៏​ធំ​ចំពោះ​កងកម្លាំង​រុស្ស៊ី ដែល​ធ្លាប់​បាន​ប្រើប្រាស់​ទីក្រុង​នេះ​ជាច្រើន​ខែ​មកនេះ ជាទី​តាំង​ភស្តុភារ និង​ការ​ធ្វើ​ដំណើរ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ Donetsk ដើម្បី​ដឹកជញ្ជូន​យុទ្ធោបករណ៍ កងទ័ព និង​សម្ភារៈ​ផ្គត់ផ្គង់​ចាំបាច់​ផ្សេងទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        374
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        421
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm