គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម អរគុណ​រាជរដ្ឋាភិបាល​ជំរុញ​ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​វិស័យ​អប់រំ​

2021/04/27 09:59:58 am        64

​កំពង់ចាម៖ បណ្តា​គ្រូបង្រៀន​គ្រប់​កម្រិតសិក្សា បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ សម្រាប់​គ្រូបង្រៀន និង​មន្ត្រី​អាទិភាព​នានា​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​នៅ​ក្នុង​សហគមន៍ ជាពិសេស​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ខេត្តកំពង់ចាម​។​

​បើ​តាម​បណ្តា​លោកគ្រូ​អ្នកគ្រូ នៅក្នុង​ទី​រួម​ខេត្ត​កំពង់ចាម បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​០៨ ខែមេសា​នេះ​ថា ព្រឹត្តិការណ៍​កូ​វីដ​ ២០​កុម្ភៈ បច្ចុប្បន្ន​បាន​ធ្វើអោយ​បណ្តា​សាលារៀន​រដ្ឋ និង​ឯកជន នៅក្នុង​ខេត្ត​កំពង់ចាម ​បាន​និងកំពុង​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​បណ្តាញ​ចម្លង​មេរោគ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍​នេះ​។

​សម្រាប់​ការ​ជំរុញ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅពេលនេះ លោកគ្រូ​អ្នកគ្រូ​ក្នុង​ខេត្តកំពង់ចាម រំពឹង​ថា សាលារៀន​នឹង​ឆាប់​បាន​បើក​ដំណើរ​ឡើងវិញ ហើយ​ការបង្រៀន​នោះ គឺ​ធ្វើអោយ​យើង​មាន​សេចក្ដី​ទំនុកចិត្ត​មួយ​បន្ថែមទៀត លើ​ការបន្ត​ពាក់​ម៉ាស ឧស្សាហ៍​លាងដៃ​ទឹក​អាកុល​ជែ​ល ការរក្សា​គន្លង ពោល គឺ​ជាការ​បង្រៀន​តាមបែប​ថ្មី និង​ការលើក​កំពស់​សុខភាព​ក្នុង​វិស័យ​អប់រំ​។​

​វេជ្ជបណ្ឌិត គឹម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែមេសា​នេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ពីរលើក វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ គឺ​បាន​ចាក់​ជូន មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង​៨០%​នៃ​ចំនួន​វ៉ាក់សាំង​សរុប ស្នើ​នឹង​មនុស្ស​សរុប​ជាង ១៨០០០​នាក់​។​

​វេជ្ជបណ្ឌិត គឹម សួរ​ភិ​រុណ បន្តថា ដោយមាន​ការយកចិត្ត​ទុក ដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខេត្តកំពង់ចាម បានទទួល​វ៉ាក់សាំង បាន​ជិត ៥​ម៉ឺន​ដូ​ស ក្នុងនោះ​ដំណាក់កាល​ទី​១ ខេត្ត​បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន​១០.៨០០​ដូ​ស ដំណាក់កាល​ទី​២ បានទទួល​ជិត ៤​ម៉ឺន​ដូ​ស ដោយមាន​ទីតាំង​ចាក់​នៅតាម​មន្ទីរ​បង្អែក​ក្រុង​ស្រុក និង​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សរុប​ចំនួន​២៩​ទីតាំង​៕​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm