យុវជន ២​រូបប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្រោយក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បញ្ជូន​ទៅ​ហាត់​នៅ​ជប៉ុន​

2022/10/03 06:48:44 pm        106

​បាល់ទាត់៖ យុវជន ហាន់ ទី និង លី សូ​សៀ ជ្រើសរើស​ចេញពី​ក្នុងចំណោម​យុវជន​ជាង ២,៥០០​នាក់តាមរយៈ​កម្មវិធី​ធ្វើតេស្ដ​ Pocari Sweat Japan Youth Ream Challenge ​ដែល​រៀបចំ​ដោយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រសហការ​ជាមួយ​ភេសជ្ជៈ​ Pocari Sweat ​កាលពី​ថ្មីៗ​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ហើយ​កាលពី​រាត្រី​ថ្ងៃទី​០១ ខែតុលា​កន្លងទៅ ដោយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​នៃ​ក្របខណ្ឌ​លី​គ​ទី​២ ជប៉ុន។​

​ដំណាលគ្នា​នឹង​ការចាកចេញ​ពី​មាតុភូមិ​ទៅ​ហ្វឹកហាត់​នេះ​ដែរ យុវជន​ទាំងពីរ​បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង​សប្បាយចិត្ត​ជាខ្លាំងដែល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​បានក្លាយ​ជាការ​ពិត ដោយ​ពួកគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ទោះបី​មាន​រយៈពេល​ខ្លី​យ៉ាងណា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​បាល់ទាត់ ពិសេស​យក​បទពិសោធ​ន៍​ទាំងអស់​មក​ជួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រវិ​ញ។​ ​ជាមួយគ្នា​ដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រដែល​បាន​ដឹកនាំ​យុវជន​ទាំង ២​រូបទៅ​ហ្វឹកហាត់​នៅ​ជប៉ុន បាន​ចាត់ទុក​នេះ​គឺជា​ឱកាស​មាស​សម្រាប់​ពួកគេ ក្នុងការ​សិក្សា​រៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​លើ​ទឹកដី​ជប៉ុន ដែលជា​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​បាល់​ទាត់។ លោក​សង្ឃឹមថា ពេល​ពួកគេ​ត្រឡប់មកវិញនឹង​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​បន្ដ​ដុសខាត់​សមត្ថភាព និង​ជួយ​ក្លិប​របស់ខ្លួន។​

​គួរ​ដឹងថា កម្មវិធី​ Pocari Sweat Japan Youth Ream Challenge ​បានធ្វើ​ឡើង​កាលពី​ខែកក្កដា ដោយមាន​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​ជាង ២,៥០០​នាក់​ចូលរួមមកពី ៣​ទីតាំង​ធំៗគឺ​ខេត្តបាត់ដំបង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ មុន​ចម្រាញ់​បាន​យុវជន​ឆ្នើម ២​រូបដើម្បី​ចេញទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Tokushima Vortis ​ពេលនេះគឺ​កីឡាករ ហាន់ ទី និង លី សូ​សៀ។​ ពួកគេ​នឹងត្រូវ​ចំណាយពេល ២​សប្ដាហ៍​នៅ​ទីនោះ ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​តិច​និ​ច​លេង​បាល់ ការហ្វឹកហាត់ របប​អាហារ ការថែទាំ​រា​ង្គ​កាយ ក៏ដូចជា​ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​ជាដើម។ មិន​តែប៉ុណ្ណោះ ពួកគេ​ក៏​នឹង​ទទួលបាន​ឱកាស​ទស្សនា​ផ្ទាល់រាល់​ការប្រកួត​របស់​ក្លិប​ Tokushima Vortis ​ដើម្បី​សិក្សា និង​ដកស្រង់​បទពិសោធន៍​បន្ថែមទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm