នាយឧត្តមសេនីយ៍ម៉ឹង សំផន ចុះត្រួតពិនិត្យឃ្លាំងស្តុករថយន្តថ្មីដែលជាជំនួយរបស់ចិន

2022/10/03 06:51:41 pm        1.0 K

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២២​នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តសេរីទំនើប ដែល​ជា​ជំនួយ​ឥត​សំណង របស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជូន​ក្រសួង​ការពារ​ជាតិ​កម្ពុជា រួចត្រូវប្រគល់ឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩រក្សាទុក និង​គ្រប់​គ្រង​ ដើម្បី​ត្រៀម​ជួយ​គាំទ្រ​ដល់​ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។

ឆ្លៀតក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​នៃ​អនុព័ន្ធ​យោធា​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ធ្វើ​ការ​បណ្តុះ​បណ្តាល​ដល់​យោធិន​ចំនួន​ ១៤៥នាក់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ អំពីការប្រើ​ប្រាស់​រថយន្ត​សេរី​ទំនើប​ដែល​ភាគី​ចិន​បាន​ផ្តល់ឲ្យកម្ពុជា ដោយផ្តោតសំខាន់៣ចំណុចធំៗ គឺទី១-Options រថយន្តសេរីថ្មីទាំងនេះ, ទី២-ការថែទាំរថយន្ត និងទី៣-ការជួសជុលរថយន្ត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិកម្ពុជា-ចិន បាន​រៀបចំ​ពិធីប្រគល់ និងទទួលរថយន្ត សេរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈ​ការិយាល័យ​មួយ​ចំនួន ដែល​ជា​ជំនួយ​ឥតសំណង​របស់​ក្រសួង​ការពារ​ជាតិ​សាធារណរដ្ឋ​ប្រជាមានិតចិន​ជូន​ក្រសួង​ការពារ​ជាតិជាតិកម្ពុជា ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមាន​ឈ្នះឈ្នះ ។

រថយន្តសេរីទំនើបចំនួន ១១៥គ្រឿងត្រូវបានប្រគល់ជូនកងពលតូចដឹកជញ្ជូនលេខ៩៩ គ្រប់​គ្រង​ និង​រក្សាទុក ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ហើយរថយន្តទាំងអស់នោះត្រូវបាន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេ​បញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូនលេខ៩៩ ដឹកនាំកម្លាំងនាំយកមករក្សាទុកនៅដោយសុវត្ថិភាព និង​គ្រប់​ចំនួន​ក្នុង​អង្គភាព​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm