ត្រាក់ទ័រ​សណ្តោង​មួយ​គ្រឿង​ក្រឡាប់​នៅ​ប្រទេស​ឥណ្ឌា​បណ្ដាល​ឲ្យ​មនុស្ស​ ២៦​នាក់​ស្លាប់

2022/10/03 07:11:31 pm        512

​ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​របស់​កសិដ្ឋាន​មាន​ដឹក​មនុស្ស​ច្រើន​នាក់​បាន​ក្រឡាប់ និង​ធ្លាក់​ចូលទៅក្នុង​ស្រះ​ទឹក​មួយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស ២៦​នាក់​ស្លាប់​ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។

​ស្នងការ​នគរបាល​លោក Tej Swaroop Singh បាន​និយាយថា ត្រាក់ទ័រ​សណ្តោង​នេះ​មាន​ដឹក​មនុស្ស​ប្រមាណ ៤០នាក់​ត្រឡប់​មកពី​ពិធី​មួយ​នៅ​ព្រះវិហារ​ហិណ្ឌូ​ក្នុង​តំបន់​ក្បែរ​នោះ ហើយ​អ្នកស្លាប់​ភាគច្រើន​គឺ​ដោយសារ​លង់ទឹក​។ ​យ៉ាងហោចណាស់​មនុស្ស ១០​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​នៅក្នុង​តំបន់ Ghatampur ទីក្រុង​Kanpur ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ពីរដ្ឋ Uttar Pradesh​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​

​នាយករដ្ឋមន្ត្រី​លោក Narendra Modi បាន​សរសេរ​លើ​បណ្តាញ ​Twitter នូវ​សារ​រំលែក​ទុក្ខ​ថា «​មានទុក្ខ​ដោយ​ឧប្បត្តហេតុ​ត្រាក់ទ័រ​សណ្តោង​នៅ​ទីក្រុង Kanpur។ អារម្មណ៍​របស់ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដែល​បាន​បាត់បង់​មនុស្ស​ជិតស្និទ្ធ ​និង​ជាទី​ស្រឡាញ់ ហើយ​លោក​បាន​បន់ស្រន់​ដល់​អ្នករងរបួស​ឲ្យ​ឆាប់​ជាសះស្បើយ​»​។ ​វា​ជា​ឧបទ្ទវហេតុ​លើក​ទី២ ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ ​ដែល​ត្រាក់ទ័រ​ដឹក​មនុស្ស​ក្រឡាប់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ១២​នាក់​ស្លាប់​។​ ​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​អត្រា​មរណៈភាព​តាម​ដងផ្លូវ​ខ្ពស់បំផុត​នៅលើ​ពិភពលោក ដោយមាន​មនុស្ស​រាប់សែននាក់​បាន​ស្លាប់ និង​រងរបួស​ជា​រៀងរាល់ឆ្នាំ​។ គ្រោះថ្នាក់​ភាគច្រើន​ត្រូវ​បានដាក់​កំហុស​លើ​ការបើកបរ​មិន​ប្រុងប្រយ័ត្ន ការថែទាំ​ផ្លូវ​មិនល្អ និង​យានយន្ត​ចាស់ៗ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm