ត្រពាំង​សេស​មុខ​ប្រាសាទ​អង្គរ ត្រូវ​មន្ត្រី​ជំនាញ​រៀបចំ​ស្ដារ​ឡើងវិញ​

2021/04/27 09:59:58 am        26

​សៀមរាប៖ មន្ត្រី​ជំនាញ​​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ធ្វើ​កំណាយ និង​សិក្សា​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​ត្រពាំង​សេស ដោយ​គ្រោង​ស្ដារ​និង​កែលំអ​ឡើងវិញ ដើម្បី​ជា​ការ​ទាក់ទាញ​អ្នក​ទេសចរណ៍ ជាពិសេស​លើក​តម្លៃ​ត្រពាំង​បុរាណ​មួយ​នេះ​។ ការ​ធ្វើ​កំណាយ​នេះ មាន​រយៈពេល​២​ខែ ហើយ​ចប់​កំណាយ​នឹង​ចាប់​ផ្ដើម​កែលំអ​ត្រពាំង​នេះ​ឡើងវិញ​។ ត្រពាំង​បុរាណ​នេះ ស្ថិតនៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​លោក ធឿន សុខុន មន្ត្រី​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ មេសា​ថា ក្រុមការងារ​កំណាយរ​បស់​លោក​បាន​រកឃើញ​សណ្ឋាន​នៃ​ទំនប់​ត្រពាំង​សេស ដូច​ជា​មាន​ស្រទាប់​ច្រើន​ថ្នាក់​ដែល​រៀបចំ​ក្នុង​រចនា​សម្ពន្ធ​របស់​ទំនប់​។

ក្រុមការងារ​របស់​លោក​បាន​បើក​រណ្ដៅ​កំណាយ​ចំនួន​១១​ទីតាំង និង​បាន​ប្រទះឃើញ​កុលាលភាជន៍​មួយ​ចំនួន ក៏ដូចជា​បាន​ឃើញ​នូវ​រចនា​សម្ពន្ធ​ទំនប់​ជុំវិញ​ត្រពាំង​កាន់តែច្បាស់​។

លោក​រៀបរាប់ថា ទំនប់​នេះ​ត្រូវបាន​គេ​លើ កដី​ព័ទ្ធជុំវិញ បន្ទាប់មក​យក​ដីឥដ្ឋ​ចេញ រួច​ចាក់ដី​ខ្សាច់​លាយ​គ្រួស​បាយក្រៀម បន្ទាប់មក​ប្រើ​ដីឥដ្ឋ​ជា​ស្នួល​ដើម្បី​ឲ្យ​ទំនប់​នៅ​យូរអង្វែង ហើយ​ក្រោយមកទៀត​ប្រើ​ខ្សាច់​មួយ​ស្រទាប់ និង​បុក​បង្ហាប់​ដោយ​ប្រើ​កម្ទេច​ថ្ម​បា​យក​ក្រៀម​លាយ​ដីឥដ្ឋ​។ ត្រពាំង​បុរាណ​នេះ បានចាប់ផ្តើម​ប្រែ​រូបរាង​បន្ដិចៗ​ម្ដង ក្រោយ​ពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា សម្របសម្រួល​ឲ្យ​មានការ​ផ្លាស់​ទី​តូប​លក់ដូរ ចេញពី​បរិវេណ​ត្រពាំង​នេះ នៅ​ចុងឆ្នាំ​២០២០​។ បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​ត្រពាំង​សេស​កំពុង​ដំណើរការ ហើយ​អ្នក​បុរាណវិទ្យា​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​សិក្សា​ពី​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ស្ដារ និង​លើ ក​តម្លៃ​ត្រពាំង​បុរាណ​នេះ​ឡើងវិញ​។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ស្ដារ​ត្រពាំង​សេ ស​ឡើងវិញ ក្រោយ​ពេលធ្វើ​កំណាយ​រួចរាល់ ដើម្បី​ស្ដុក​ទឹកបាន​ច្រើនជាង​ពេលមុន ទុកជា​ប្រយោជន៍​ទាំង​ការងារ​អភិរក្ស​ប្រាសាទ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​។​

​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​ឱ្យដឹង​ដែរ​ថា ក្រុមការងារ​របស់លោក​កំពុង​មមាញឹក​រៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​ជា​បណ្ដើរៗ​ជុំវិញ​ត្រពាំង​សេស​នេះ ដែល​តាម​គម្រោង​គឺ​រៀបចំ​លើ​ផ្ទៃដី​សរុប​ជាង​៣​ម៉ឺន​ម៉ែត្រការ៉េ​។ បច្ចុប្បន្ននេះ ការងារ​បាន​ដំណើរការបាន​ប្រមាណ​៤០​ភាគរយ​ហើយ​។ លោក​បន្ថែមថា បរិវេណ​ត្រពាំង​សេស​ជា​បុរាណ​ដ្ឋា​ន ដែល​ត្រូវធ្វើ​កំណាយ​សិក្សា​ជាមុន ទើប​អាច​រៀបចំ​អ្វី​ផ្សេងៗ​បាន ដូច្នេះ​ក្រុមការងារ​របស់លោក​នឹង​ព​ន្លឿ​ន​ការងារ​រៀបចំ​សួន ក្រោយពេល​ក្រុម​បុរាណ​វិទូ​សិក្សា​រួច​។​ត្រពាំង​សេស​នេះ មាន​ប្រវែង​បណ្ដោយ​មាត់​ត្រពាំង​២២០​ម និង​ទទឹង​១៤០​ម​។ ដោយឡែក​ការស្ដារ​ឡើងវិញ នេះ​មាន​ជំរៅ​មួយ​ម៉ែត្រ​កន្លះ​៕ អត្ថបទ​៖ ឈិ​ត សា​វី​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        113
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm