Sergio Perez ឈ្នះ​ការប្រកួត​នៅ​សិង្ហ​បុរី​ ខណៈ Max Verstappen ត្រូវ​រង់ចាំ​ប្រកួត​បន្ទាប់​អ៊ុត​មើល​ថា​ជា​ជើងឯក​រឺ​អត់

2022/10/03 09:34:02 pm        148

​ប្រណាំង​រថយន្ត៖ ​អ្នក​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក Max Verstappen ត្រូវ​រង់ចាំ​នៅ​ទីលាន​បន្ទាប់​ដើម្បី​ដឹងថា​ អាច​ឈ្នះ​ជើងឯក​ពិភពលោក​លើក​ទី២ រឺ​អត់ បន្ទាប់ពី​ការប្រកួត​មិនបាន​ល្អ​នៅ​សិង្ហ​បុរី ដែល​ជ័យ​ជំនះបាន​ទៅ​មិត្ត​រួម​ក្រុម Red Bull, Sergio Perez​។

​​ការប្រកួត​ដែល​ត្រូវបាន​ពន្យា​ដោយសារ​ភ្លៀង​ធ្លាក់ ក៏បាន​ចាប់ផ្តើម​ដោយ Sergio Perez វ៉ា Charles Leclerc របស់ Ferrari តាំងពី​ពេលចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​។ ​​Charles Leclerc ដែលជា​គូប្រជែង​ម្នាក់​គត់​របស់ Verstappen ទទួលបាន​ចំនាត់ថ្នាក់​លេខ២ ក្នុងការ​ប្រកួត​នេះ​ និង​លេខ៣ ក៏​ជា​កីឡាករ Ferrari មួយរូប​ទៀត Carlos Sainz​។ ចំណែក Max Verstappen ដែល​ត្រូវការ​ឈ្នះ​នៅ​សិង្ហ​បុរី​នេះ ហើយ Charles Leclerc ត្រូវ​បញ្ចប់​លើសពី​លេខ៨ នោះ បាន​ត្រឹម​ខកបំណង និង​រង់ចាំ​នៅ​ទីលាន​បន្ទាប់ ពោលគឺ​បញ្ចប់​ការប្រកួត​នៅ​សិង្ហ​បុរី​នេះ​ត្រឹម​លេខ៧ ក្រោយ​ប្រណាំង​ចេញពី​ផ្លូវ ២លើក​។

​​ពិន្ទុ​ក្នុង​តារាង​ជើងឯក​នៅពេលនេះ Max Verstappen កំពុង​នាំមុខ Charles Leclerc ១០៤ពិន្ទុ ​ខណៈ​នៅសល់ ៥ទីលាន​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​។ ​​Max Verstappen នៅតែមាន​ឱកាស​ដល់​ទៅ ៩០ភាគរយ​ដើម្បី​គ្រង​ជើងឯក​រដូវ​កាល​នេះ ជាពិសេស​នៅ​ទីលាន​បន្ទាប់​នៅ​ប្រទេស​ជប៉ុន​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm