តុលាការ​រុស្ស៊ី​អនុម័ត​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ខណៈ​ទាហាន​ជ្រើសរើស​ថ្មី​ត្រូវ​បាន​បណ្តុះបណ្តាល​

2022/10/03 09:59:37 pm        801

​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា តុលាការ​ធម្មនុញ្ញ​របស់​​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​ទទួល​ស្គាល់ ​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន​ចំនួន៤ ​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​ប្រធាន​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី​លោក Valery Zorkin បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ថ្ងៃនេះតុលាការ​ធម្មនុញ្ញ​បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​៤ ដែល​បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​របស់​សហព័ន្ធ​រុស្ស៊ី​ ជាមួយ​សាធារណរដ្ឋ​ចំនួន​ពីរ​គឺ Donetsk និង Luhansk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia​។ សភា​ជាន់​ទាប​របស់​សភា​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិចារណា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់បញ្ចូល​តំបន់​ទាំង​៤ ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ដែល​ជា​សភា​ជាន់ខ្ពស់​បាន​និយាយ​ថា ស្ថាប័ន​នេះ​ទំនងជា​នឹង​បោះឆ្នោត​លើ​ច្បាប់​ដាក់បញ្ចូល​នៅ​ថ្ងៃ​អង្គារ​។​ ​ជាមួយ​គ្នា​នេះ​ទាហាន​កេណ្ឌ​ថ្មី​បាន​ចាប់ផ្តើម​ហ្វឹកហាត់ ​នៅ​តំបន់​រៀន​បាញ់​កាំភ្លើង​របស់​យោធា​ផ្សេងៗ​គ្នា បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ពី​ការ​កេណ្ឌ​ទាហាន​បម្រុង​មួយ​ផ្នែក​កាលពី​សប្តាហ៍​មុន​។

ទូរ​ទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​បង្ហាញ​ទាហាន​បម្រុង​បាញ់​កាំភ្លើង Giatsint-B 152​មី​ល្លី​ម៉ែត្រ​នៅ​មូលដ្ឋាន​យោធា​ក្នុង​តំបន់ Kaliningrad និង​បើក​រថក្រោះ T90M នៅ​តំបន់​គ្រី​មៀ។ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ខ្លួន​មាន​ផែនការ​កេណ្ឌ​មនុស្ស​ចំនួន​ ៣​សែន​នាក់ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា​ ចំនួន​នេះ​អាច​កើន​ឡើងដល់ ១,២​លាន​នាក់ ជា​ការ​អះអាង​ដែល​មន្ត្រី​រុស្ស៊ី​បាន​បដិសេធ​។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​សន្យា​ ចំពោះតែ​ទាហាន​បម្រុង​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ ឬ​ការងារ​ពាក់​ព័ន្ធ​តែប៉ុណ្ណោះ ប៉ុន្តែ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន និង​ក្រុម​អ្នក​ស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ក្រុម​បុរស​ដែល​មិន​ពេញលក្ខណៈ​វិនិច្ឆ័យ​ក៏​កំពុង​ត្រូវ​បាន​កេណ្ឌ​ផង​ដែរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm