បទវិចារណកថា៖« ទោះបីត្រឹមជាប្រទេសតូចមួយ តែកម្ពុជាមិនចង់ធ្លាក់ក្នុងល្បែងនយោបាយរបស់មហាអំណាចឡើយ »

2022/10/03 10:34:30 pm        914

សណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហាក់បន្ដស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ពោល​ប្រសិន​បើប្រទេសណាមួយធ្វេសប្រហែសក្នុងទំនាក់ទំនងការទូត ឬមានភាពក្មេងខ្ចីក្នុង​បញ្ហា​ភូមិសាស្ដ្រនយោបាយ ហើយដើរតាមខ្សែញាក់របស់មហាអំណាច មិនយូរមិនឆាប់រដ្ឋទាំងនោះ​នឹងក្លាយជាជនរងគ្រោះព្រោះមហាអំណាចជាក់ជាពុំខាន។

សម្រាប់រដ្ឋតូចៗទាំងអស់នៅក្នុងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក ក្នុងករណីដែល​មហាអំណាចមើលឃើញថា​មានផលប្រយោជន៍ គេនឹងព្យាយាមគ្រប់បែបយ៉ាង​ដើម្បីនៅក្បែរហើយទាញយកផលប្រយោជន៍នោះ ​ដោយព្យាយាម​បញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើ​តាមអ្វី​ដែលគេចង់បាន។ ផ្ទុយទៅវិញបើរដ្ឋតូចៗបដិសេធសំណើរបស់គេ មហាអំណាចក៏ចាប់ផ្ដើម​ចោទប្រកាន់ រិះគន់ ទម្លាក់កំហុស ដោយសារតែគេមិនអាចទាញ​យកផលចំណេញ​តាមការចង់​បាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ធ្លាប់ត្រូវបានមហាអំណាចរិះគន់មិនសំចៃមាត់ និងព្យាយាម​អូសទាញ​ឱ្យកម្ពុជាដើរតាមអ្វីដែលពួកគេគូសវាស ​ដោយយកបញ្ហាប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្វើជាលេស។ ​ ជាក់ស្ដែងកម្ពុជា​ធ្លាប់ត្រូវបានសហរដ្ឋអាមេរិករិះគន់មិនទម្លាក់ដៃ។

ទោះបីកម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនឱ្យល្អប្រសើរយ៉ាងណាក្ដី អាមេរិកនៅតែមើលឃើញ​កំហុស​របស់កម្ពុជា ​ដូចជាជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឯង។​ មួយវិញទៀត គឺការ​ធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ​ដែលគ្រាន់តែជាការអភិវឌ្ឍសមត្ថភាពយោធាបន្ថែម ប៉ុន្ដែ​អាមេរិកបានទម្លាក់កំហុសថា កម្ពុជាកំពុងត្រៀមបើកដៃឱ្យចិនដាក់មូលដ្ឋានទ័ព ទាំងដែល​កម្ពុជាធ្លាប់​បានពន្យល់ជាច្រើនដង ព្រមទាំងយករដ្ឋធម្មនុញ្ញមកអះអាងទៀត ក៏ភាគីអាមេរិកមិនជឿទុកចិត្ដ។

នោះក៏ព្រោះតែអាមេរិកខ្លាចកម្ពុជាបម្រើផលប្រយោជន៍យោធាណាមួយដល់ប្រទេសចិន ដែលធ្វើ​ឱ្យខ្លួន​កាន់តែពិបាកប្រជែងជាមួយចិននៅក្នុងតំបន់។ ការណ៍នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាមេរិកខ្លាចខាតផល​ប្រយោជន៍របស់គេតែប៉ុណ្ណោះ ទើបចេះតែព្យាយាមអូសទាញឱ្យ​កម្ពុជា​​ធ្វើតាមខ្លួន។ តែការពិតគ្រប់យ៉ាងមិនដូចអាមេរិកគិតនោះទេ វាគ្រាន់ជាការសង្ស័យ​តែម្ខាង​ប៉ុណ្ណោះ។

ក្នុងពេលថ្មីៗនេះ អគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ក៏បង្ហាញការមិនពេញចិត្ដបន្ថែមទៀត ជុំវិញ​ស្ថានភាពនៅកម្ពុជា គឺពាក់ព័ន្ធនឹងខេត្ដព្រះសីហនុ។ តាមរយៈបណ្ដាញសង្គមTwitter អគ្គរដ្ឋទូតរូប​នេះថា ខេត្ដព្រះសីហនុរបស់កម្ពុជា​មានបញ្ហាជាច្រើនទាក់ទងនឹងមនុស្ស រួមមាន​ការគ្មានសុវត្ថិភាពនៃការធ្វើដំណើរតាមទូក ការជួញដូរមនុស្ស ជាមជ្ឈមណ្ឌល​នៃកន្លែង​បោកបញ្ឆោតមនុស្ស ​អគារត្រូវបោះបង់ចោល និងជាប់ស្អិតដោយកាស៊ីណូ។ លោកបន្ថែមថា វាមានតម្រូវការពិតប្រាកដសម្រាប់ដោះស្រាយពពកព្យុះនៅទីនេះ។

ប៉ុន្ដែអភិបាលរងខេត្ដព្រះសីហនុ ក៏បានចេញការឆ្លើយតបភ្លាមៗផងដែរជុំវិញការលើក​ឡើង​បែប​នេះ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ ​បាននិយាយថា អាជ្ញាធរតែង​តែយក​ចិត្ដទុកដាក់ ពិនិត្យលើបញ្ហាសុវត្ថិភាពជាចម្បងទៅលើគ្រប់បញ្ហាទាំងអស់ដើម្បីសុវត្ថិភាពពលរដ្ឋ។ ជាក់ស្ដែងមិនថាការធ្វើដំណើរតាមសមុទ្រ បញ្ហាជួញដូរមនុស្ស រួមនឹងការឆបោកតាមប្រព័ន្ធ​អ៊ីនធឺណេត​ជាដើម ​អាជ្ញាធរបានបង្កើតយន្ដការជាបន្ដបន្ទាប់ដើម្បីលុបបំបាត់ មានទាំង​ការចូលរួម​ជាមួយមិត្ដអន្ដរជាតិថែមទៀតផង។

លោកអភិបាលរងខេត្ដព្រះសីហនុសង្កត់ធ្ងន់ថា​ ល្គឹកណាខេត្ដកំពុងព្យាយាមអភិវឌ្ឍខ្លួនឱ្យក្លាយ​ជាខេត្ដគំរូសម្រាប់កំណើនសេដ្ឋកិច្ច ​បច្ចេកវិទ្យាកម្រិតខ្ពស់ និងតំបន់សេដ្ឋកិច្ចពិសេស​ឧស្សាហកម្ម​ដែល​រួម​ចំណែកប្រកបដោយចីរភាព ច្បាស់ណាស់នឹងមានបញ្ហាមួយចំនួនកើតឡើងទន្ទឹមពេលគ្នា។ តែយ៉ាងណាខេត្ដក៏កំពុងទន្ទឹងរង់ចាំការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះឱ្យបានឆាប់ៗប្រកបដោយប្រសិទ្ធភាព។ អ្វីដែលសំខាន់បំផុតនោះ លោកអភិបាលរងរំលេចថា អាជ្ញាធរកម្ពុជាអាច​នឹង​មានកំហុសចំពោះប្រទេសមួយចំនួន ដែលចង់ឃើញកម្ពុជាធ្លាក់ក្នុងភាពលំបាកនៃភាពតានតឹង​ផ្នែក​ភូមិសាស្ដ្រនយោ បាយ។

មែនទែនទៅ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែលត្រូវបានមហាអំណាចប្រទាញប្រទង់គ្នា កម្ពុជា​ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែលមហាអំណាចណាក៏ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះប្រាកដណាស់ថា វាជាការលំបាកខ្លាំងសម្រាប់ប្រទេស​តូច​មួយដូចកម្ពុជាក្នុងការប្រកាន់ជំហរនយោបាយការបរទេសដើម្បីគេចផុតពីឥទ្ធិពលរបស់មហាអំណាច។ តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាដែលមានមេដឹកនាំដ៏ខ្លាំងពូកែ និងមានបទ​ពិសោធន៍ម្នាក់​នៅក្នុងឆាកនយោបាយ បានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្របសម្រួល​ជាមួយ​មហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍​សម្រាប់កសាងប្រទេសផង និង​សម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង៕ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm